កូរ៉េ​ខាង​ជើង ​ប្រកាសលែងមាន​ករណី​គ្រុន​ក្តៅ​ថ្មី​ជា​លើក​ដំបូង​ ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩មក - TrueID

កូរ៉េ​ខាង​ជើង ​ប្រកាសលែងមាន​ករណី​គ្រុន​ក្តៅ​ថ្មី​ជា​លើក​ដំបូង​ ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩មក

July 30, 2022

បរទេស៖ ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នៅថ្ងៃសៅរ៍នេះបានរាយការណ៍ថា ​​ប្រទេសកូរ៉េខាងជើង​លែង​មានករណីគ្រុនក្តៅថ្មីជាលើកដំបូង ចាប់តាំងពីប្រទេសនេះបានរកឃើញវត្តមាន​ជំងឺឆ្លងជំងឺកូវីដ១៩កាលពីពាក់កណ្តាលខែឧសភា។ ​

កាលពីដើមខែនេះ​ ​កូរ៉េខាងជើង​បានប្រកាសថាខ្លួនកំពុងស្ថិតនៅលើផ្លូវ​ឆ្ពោះទៅបញ្ចប់វិបត្តិកូវីដ១៩របស់ខ្លួនបើទោះបីជាប្រទេសជិតខាង ជួបប្រទះនឹងការ​កើនឡើងវិញ ​នៃករណីឆ្លងជំងឺដែលរុញច្រានដោយសារវីរុសបំប្លែងថ្មី​អូមីក្រុងក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មាន KCNA ​បានឱ្យដឹងថា ៩៩.៩៩% នៃអ្នក​ចេញរោគសញ្ញាគ្រុនក្តៅចំនួន៤.៧៧លាននាក់  ចាប់តាំងពីចុងខែមេសា បានជាសះស្បើយទាំងស្រុងអស់ហើយ។ ​យ៉ាងណាមិញ ដោយសារតែកង្វះការធ្វើតេស្តជាក់ស្តែងគេ​មិនអាចដឹងពីតួលេខ​ពិតប្រាកដ អំពីចំនួនមនុស្សដែល​ធ្វើតេស្តវិជ្ជមាន ​ជំងឺកូវីដ១៩នោះទេ។

គួររម្លឹកថា កូរ៉េ​ខាង​ជើង​បាន​បន្ត​ប្រតិបត្តិការ​រថភ្លើង​ដឹក​ជញ្ជូន​ទំនិញ​ ជាមួយ​ប្រទេស​ចិន​ជា​បណ្ដោះ​អាសន្ន​នៅ​ដើម​ឆ្នាំ​នេះប៉ុន្តែ​ក្រោយមកបាន​ផ្អាក​ដំណើរការ​ម្ដង​ទៀត​ក្នុង​ខែ​មេសាដោយសារ​ការ​ភ័យ​ខ្លាច​នៃ​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ១៩៕

ទាក់ទងជាមួយ:
កូវីត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...