រាជធានីភ្នំពេញ÷ កាលពីនៅរសៀលថ្ងៃទី១១ខែមករា ឆ្នាំ២០២២កន្លងទៅនេះ លោកឆេងជៀក ចៅសង្កាត់ទួលទំពូងទី១ បានដឹកនាំកម្លាំងគណបញ្ជាការសង្កាត់សហការជាមួយក្រុមគ្រូពេទ្យកូវីដ១៩ ចុះយកករណីអ្នកជីងឺកូវីដអូមីក្រុង ឈ្មោះPORTER CORRINE ELIZABET ជនជាតិអាមេរិក ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅអាផាតមិនផ្លែនធីវីឡា ផ្ទះលេខ១០៤ ផ្លូវ១៣៥ ភូមិ១ ដើម្បីយកអ្នកជំងឺទៅព្យាបាល ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលហាមមិនឲ្យអ្នកជំងឺអូមីក្រុង សម្រាកព្យាបាលនៅផ្ទះឡើយ។
សូមរំលឹកផងដែរថា គិតត្រឹមព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញករណីឆ្លងកូវីដសរុបដល់ទៅ ១២០ ៦៧០ករណី ដែលនៅក្នុងនោះក៏មានករណីឆ្លងចូលក្នុងសហគមន៍ផងដែរ៕