បរទេស៖ ការកើនឡើងនៃវិស័យទេសចរណ៍ចិន ទៅកាន់ប្រទេសថៃ អាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ខណៈដែលរដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិន បានស្នើសុំកាត់បង្កើន ចំនួនជើងហោះហើររវាងប្រទេសទាំងពីរ។
បច្ចុប្បន្នមានជើងហោះហើរចំនួន ៣ ដងក្នុងមួយសប្តាហ៍រវាងប្រទេសថៃ និងប្រទេសចិន ប៉ុន្តែអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ បានប្រកាសថា ពួកគេបានទទួលលិខិតពី CAAC ដែលស្នើសុំឱ្យបង្កើនជើងហោះហើរនោះរហូតដល់ ១៥ ជើងក្នុងមួយសប្តាហ៍។
ខណៈពេលដែល មានការកើនឡើងជាខ្លាំង នៃជើងហោះហើររវាងប្រទេសថៃ និងប្រទេសចិន ហើយទេសចរណ៍អាចចាប់ផ្តើមឡើងវិញ ក្រោយពីការ ការបន្ធូរបន្ថយ រឹតបន្តឹងជំងឺរាតត្បាតរបស់ខ្លួន ដែលទីផ្សារទេសចរណ៍ថៃបានទន្ទឹងរង់ចាំយ៉ាងអន្ទះសារដូច្នេះដែរ៕
ប្រភព៖ The Phuket News
សូមទស្សនារូបភាពខាងក្រោម៖