ស្វាយរៀង៖ យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយនាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្ដស្វាយបានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៨នាក់បន្ថែមទៀត។
រដ្ឋបាលខេត្ដបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៣៨នាក់ មាន៣៤នាក់គឺជាកម្មករ-កម្មការិនីរោងចក្រ រីឯ ៤នាក់ផ្សេងទៀតរួមមាន ១នាក់រស់នៅក្រុងស្វាយរៀង ២នាក់រស់នៅក្រុងបាវិត និង១នាក់ទៀត ជាអ្នកដំណើរចូលមកខេត្ដស្វាយរៀង។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ដស្វាយរៀង ក៏សូមអំពាវនាវដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺ ត្រូវធ្វើចត្ដាឡីស័ក ១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយប្រសិនបើមានអាការសង្ស័យណាមួយ សូមប្រញាប់រួសរាន់ទៅធ្វើតេស្ដ៕
សេចក្ដីជូនដំណឹងលម្អិត៖
ប្រភព៖ រដ្ឋបាលខេត្ដស្វាយរៀង