ទីក្រុងប៉េកាំង ​ចាប់ផ្តើមធ្វើតេស្ត​ទ្រង់ទ្រាយធំ បន្ទាប់ពីកើនឡើងករណីឆ្លងជំងឺកូវីដ១៩ - TrueID

ទីក្រុងប៉េកាំង ​ចាប់ផ្តើមធ្វើតេស្ត​ទ្រង់ទ្រាយធំ បន្ទាប់ពីកើនឡើងករណីឆ្លងជំងឺកូវីដ១៩

April 25, 2022

បរទេស៖ ទីក្រុងប៉េកាំងរបស់ប្រទេសចិនបានប្រកាសចាប់ផ្តើមការធ្វើតេស្តទ្រង់ទ្រាយធំ​លើប្រជាជន​ប្រមាណ ៣.៥លាននាក់ ដែលរស់នៅក្នុងសង្កាត់ធំជាងគេ​ គឺសង្កាត់ ​Chaoyang បន្ទាប់ពីករណីឆ្លងជំងឺកូវីដ១៩កើនឡើង។ នេះបើតាមប្រភពព័ត៌មាន​ BBC។

ប្រជាជននៅ សង្កាត់ Chaoyang តម្រង់ជួរដើម្បីធ្វើតេស្ត
ប្រជាជននៅ សង្កាត់ Chaoyang តម្រង់ជួរដើម្បីធ្វើតេស្ត

គួរឱ្យដឹងដែរថា សង្កាត់ Chaoyang បានរាយការណ៍ករណីឆ្លងជំងឺកូវីដ១៩ ចំនួន  ២៦ករណីកាលពីចុងសប្តាហ៍ ដែលជាចំនួនខ្ពស់បំផុតមួយ ​ក្នុងទីក្រុងប៉េកាំង។​ យ៉ាងណាមិញ យុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំនេះ ក៏បានធ្វើឱ្យមនុស្សម្នា នាំគ្នាសម្រុកទៅទិញស្បៀងអាហារនៅតាមផ្សារទំនើប និងហាងនានា ដើម្បីស្តុកទុក ដោយសារក្តីបារម្ភថា ទីក្រុងប៉េកាំងអាច​ជួបប្រទះនឹងស្ថានភាពស្រដៀងគ្នាទៅនឹងទីក្រុងសៀងហៃដែល​ប្រជាជនចំនួន ២៥លាននាក់ ត្រូវ​ស្ថិតក្រោមវិធានការបិទខ្ទប់​ អស់រយៈពេលជាច្រើនសប្តាហ៍៕

ប្រជាជនតម្រង់ជួរ​ទិញទំនិញ នៅផ្សារទំនើបមួយ ក្នុងទីក្រុងប៉េកាំង
ប្រជាជនតម្រង់ជួរ​ទិញទំនិញ នៅផ្សារទំនើបមួយ ក្នុងទីក្រុងប៉េកាំង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...