ភ្លៀងធ្លាក់ លាយឡំខ្យល់កន្ទ្រាក់ បណ្តាលឱ្យខូច​​ខាត​ផ្ទះ ០៨ខ្នង​​ ក្នុងស្រុក​ខ្សាច់កណ្តាល - TrueID

ភ្លៀងធ្លាក់ លាយឡំខ្យល់កន្ទ្រាក់ បណ្តាលឱ្យខូច​​ខាត​ផ្ទះ ០៨ខ្នង​​ ក្នុងស្រុក​ខ្សាច់កណ្តាល

May 28, 2022

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ រសៀលម្សិលមិញ ​ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាលខេត្តកណ្តាល មានភ្លៀងធ្លាក់លាយឡំ​ខ្យល់កន្ទ្រាក់ បានបណ្តាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់សរុបចំនួន០៨ខ្នងផ្ទះ​។

ក្រសួងបញ្ជាក់ថា ក្នុងនោះរងការខូចខាតធ្ងន់ធ្ងរចំនួន ០១ខ្នងផ្ទះ ដោយរបើកប៉ើងដំបូលសង្ក័សី នៅ ឃុំរកាជន្លឹងចំនួន ០៧ខ្នងផ្ទះ និងឃុំកំពង់ចំលង ចំនួន ០១ខ្នងផ្ទះ។ យ៉ាងណាមិញ ក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនិងសត្វឡើយ។  

គួរឱ្យដឹងដែរថា ​​ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយចាប់ពីថ្ងៃទី២៥-៣១​ខែឧសភាឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា​អាចនឹងមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ខណៈនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង​​ ខ្យល់ខ្លាំងនិងរលកសមុទ្រខ្ពស់ អាស្រ័យហេតុនេះ សូមបងប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...