អាជ្ញាធរប្រកាសឱ្យអាជីវករក្នុងផ្សារលើ ចូលរួមយកសំណាក​តេស្តជាបន្ទាន់ បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ១៩ - TrueID

អាជ្ញាធរប្រកាសឱ្យអាជីវករក្នុងផ្សារលើ ចូលរួមយកសំណាក​តេស្តជាបន្ទាន់ បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ១៩

September 10, 2021

កំពង់ឆ្នាំង៖ រដ្ឋបាល​ក្រុងកំពង់ឆ្នាំងសូមជម្រាបជូនដំណឹងដល់បងប្អូន អាជីវករដែលលក់ដូរនៅក្នុងផ្សារលើ និងអាជីវករដែលលក់ដូរនៅតាមផ្ទះជុំវិញបរិវេណផ្សារលើក្នុងក្រុងកំពង់ឆ្នាំង ដែលស្ថិតនៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានរកឃើញរកឃើញករណីវិជ្ជមានមេរោគកូវីដ១៩ ចំពោះបងប្អូនអាជីវករដែលលក់ដូរនៅផ្សារលើក្នុងក្រុងកំពង់ឆ្នាំង។

អាស្រ័យហេតុនេះរដ្ឋបាលក្រុងសូមអំពាវនាវ ដល់បងប្អូនអាជីវករដែលលក់ដូរនៅក្នុងផ្សារលើនិងបងប្អូនអាជីវករដែលលក់ដូរនៅតាមផ្ទះជុំវិញបរិវេណផ្សារលើ ក្នុងក្រុងកំពង់ឆ្នាំងដែលស្ថិតនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវប្រញាប់រួសរាន់មកជួបពេទ្យដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ ជាបន្ទាន់ នៅខាងមុខបរិវេណផ្សារលើចាប់ពីថ្ងៃទី ១០ កញ្ញា ឆ្នាំ២០២១ ម៉ោង ៨ៈ០០នាទីព្រឹកតទៅ។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...