អង្គការសុខភាពពិភពលោក នឹងកំណត់ថាតើជំងឺអុតស្វា ចង្អុលបង្ហាញពីភាពអាស.ន្នផ្នែកសុខភាពដែរឬយ៉ាងណា - TrueID

អង្គការសុខភាពពិភពលោក នឹងកំណត់ថាតើជំងឺអុតស្វា ចង្អុលបង្ហាញពីភាពអាស.ន្នផ្នែកសុខភាពដែរឬយ៉ាងណា

June 15, 2022

បរទេស៖ អង្គការសុខភាពពិភពលោកWHO នឹងកោះប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់មួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយដើម្បីវាយតម្លៃថាតើការផ្ទុះឡើងនៃជំងឺអុតស្វាតំណាងឱ្យភាពអាសន្នសុខភាពសាធារណៈនៃក្តីបារម្ភអន្តរជាតិដែរឬយ៉ាងណា។ នេះបើតាមប្រភពព័ត៌មាន CNA។

បច្ចុប្បន្នមានតែជំងឺកូវីដ១៩ និងជំងឺគ្រុនស្វិតដៃជើងប៉ុណ្ណោះដែលភ្នាក់ងារអង្គការសុខភាពពិភពលោកបានចេញសារព្រមានកម្រិតខ្ពស់បំផុត។

WHO បាននិយាយថា ក្នុងឆ្នាំនេះមានករណីអុតស្វាដែលត្រូវបានបញ្ជាក់ចំនួន ១,៦០០ករណីនិងករណីសង្ស័យចំនួន ១,៥០០ករណី និងមានអ្នកស្លាប់ចំនួន ៧២នាក់ នៅក្នុងបណ្តាប្រទេសចំនួន៣៩រួមទាំងបណ្តាប្រទេសដែលជំងឺនេះរីករាលជាធម្មតាផងដែរ។

គួរបញ្ជាក់ថា​ អុតស្វាគឺជាជំងឺរាតត្បាតនៅក្នុងផ្នែកខ្លះនៃទ្វីបអាហ្រ្វិកប៉ុន្តែបច្ចុបន្នមានការឆ្លងជាច្រើនករណីកំពុងកើតមានទាំងនៅក្នុងប្រទេសអាហ្វ្រិកទាំងនោះនិងផ្នែកខ្លះនៃអឺរ៉ុប។ មេរោគនេះបណ្តាលឱ្យមានរោគសញ្ញាដូចជំងឺផ្តាសាយនិងកន្ទួល​លើ​ស្បែក ឬ​ដំបៅហើយការឆ្លងរាលដាលគឺតាមរយៈការមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...