ក្រសួងធនធានទឹក ប្រកាសថាកម្ពុជានឹងនៅបន្តចុះត្រជាក់ រយៈពេលមួយសប្តាហ៍ពេញ - TrueID

ក្រសួងធនធានទឹក ប្រកាសថាកម្ពុជានឹងនៅបន្តចុះត្រជាក់ រយៈពេលមួយសប្តាហ៍ពេញ

December 20, 2022

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៧ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងបញ្ជាក់ថា នៅក្នុងមួយសប្ដាហ៍ខាងមុខនេះ ប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

- តំបន់ទំនាបកណ្តាល

- សីតុណ្ហភាពអប្បបរមាមានពី ១៨-២០°C

- សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C

- អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ។

- តំបន់ខ្ពង់រាប

- សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C

- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ C

- អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ។ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៧-១៨ °C ។

- តំបន់មាត់សមុទ្រ

- សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C

- សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C

- អាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះស្ថានភាពធាតុអាកាស ដែលនៅបន្តចុះត្រជាក់៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...