ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះ មានអ្នកវិជ្ជមានកូវីដ១៩បានចូលទៅក្នុងហាងកាហ្វេ Brown សាខាប៉ាស្ទ័រ ដែលមានទីតាំងស្ថិតនៅផ្លូវ៥១ (ប៉ាស្ទ័រ) ជិតវត្តលង្កា សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។
ដោយឡែក យោងតាមការបញ្ជាក់របស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៣ៈ៥០ ដល់ ១៩ៈ៥៥ អ្នកជំងឺកូវីដ១៩ បានចូលទៅផឹកកាហ្វេ និងធ្វើការនៅជាន់ខាងលើ (កន្លែងអង្គុយ ចន្លោះ តុវែងជាប់កញ្ចក់ និង តុវែងឈើ) នៃទីតាំងខាងលើនេះជាង ៦ ម៉ោង ដោយពុំបានពាក់ម៉ាស់ឡើយ។
ដូច្នេះហើយ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
សូមចូលទស្សនារូបភាពខាងក្រោម៖