​វីរុសបំប្លែងថ្មី Delta Plus ​បង្ហាញវត្តមាន​​ចំនួន​ ៤២ប្រទេសហើយ - TrueID

​វីរុសបំប្លែងថ្មី Delta Plus ​បង្ហាញវត្តមាន​​ចំនួន​ ៤២ប្រទេសហើយ

October 29, 2021

បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថាខ្លួនកំពុង​តាមឃ្លាំមើល​វីរុសថ្មីមួយ ដែលបំប្លែងចេញពីប្រភេទ Delta​ ដើម្បីកំណត់ថាតើវាឆ្លង​លឿនជាងវីរុសប្រភេទដើម ឬយ៉ាងណា ​​ខណៈបច្ចុប្បន្នវាកំពុងលេចវត្តមាននៅក្នុងប្រទេសចំនួន ៤២ហើយ នៅទូទាំងពិភពលោក។ ​

វីរុសកូវីដបំប្លែងថ្មី​ ដែល WHO កំពុងតាមឃ្លាំមើលនេះ ​ត្រូវបានគេហៅថា Delta Plus ឬ AY. 4.2 ។ ក្នុងពេលជាមួយគ្នានោះដែរ WHO ​ក៏កំពុង​ការស្រាវជ្រាវវាយតម្លៃចំពោះភាពស៊ាំរបស់មនុស្សទៅលើវីរុសកូវីដ១៩ប្រភេទថ្មីនេះ។

វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ថែទាំអ្នកជំងឺ COVID-19 នៅទីក្រុងរ៉ូម
វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ថែទាំអ្នកជំងឺ COVID-19 នៅទីក្រុងរ៉ូម

កន្លងមកក្រុមជំនាញសុខាភិបាលអង់គ្លេសបានបើកការស្រាវជ្រាវ ដោយមកទល់ពេលនេះមិនទាន់មានភស្តុតាងបង្ហាញថាវីរុសបំប្លែងថ្មីគ្រោះថ្នាក់ជាងវីរុសនាពេលបច្ចុប្បន្ន ឬក៏ធ្វើឱ្យចុះខ្យោយភាពស៊ាំនៃវ៉ាក់សាំងប្រឆាំងកូវីដ១៩នោះដែរ។

​គួរឱ្យដឹងដែរថា​ មកទល់ពេលនេះ ជំងឺកូវីដ១៩បានឆ្លងរាលដាលដល់មនុស្ស២៤៦,៣៤១,២៩៨នាក់ទូទាំងពិភពលោក ហើយក្នុងនោះ សហរដ្ឋអាមេរិកនិងប្រទេសឥណ្ឌា ​មានករណីឆ្លងនាំមុខគេ៕

ប្រហែល​៩៣ភាគរយ នៃករណីវីរុសបំប្លែងខ្លួនថ្មី​ដែលបានរកឃើញទាំងអស់​ទាំងនេះ គឺស្ថិតនៅក្នុងចក្រភពអង់គ្លេស
ប្រហែល​៩៣ភាគរយ នៃករណីវីរុសបំប្លែងខ្លួនថ្មី​ដែលបានរកឃើញទាំងអស់​ទាំងនេះ គឺស្ថិតនៅក្នុងចក្រភពអង់គ្លេស
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...