កុំធ្វេសប្រហែស! ក្នុងរាជធានីភ្នំពេញ ខណ្ឌចំនួន៥នេះ មានអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេ - TrueID

កុំធ្វេសប្រហែស! ក្នុងរាជធានីភ្នំពេញ ខណ្ឌចំនួន៥នេះ មានអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេ

June 7, 2021

ភ្នំពេញ៖ នាពេលថ្មីៗនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងថា យោងតាមទិន្និន័យអ្នកឆ្លង គិតត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ថាបានរកឃើញខណ្ឌចំនួន ៥ ក្នុងរាជធានីភ្នំពេញ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ។

ខណ្ឌទាំង ៥ នោះ រួមមាន៖

- ខណ្ឌ ពោធិ៍សែនជ័យ

- ខណ្ឌ មានជ័យ

- ខណ្ឌ សែនសុខ

- ខណ្ឌ ឫស្សីកែវ

- ខណ្ឌ ច្បារអំពៅ

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌទាំងអស់ខាងលើ ក៏ដូចជាខណ្ឌផ្សេងៗទៀត ត្រូវតែបន្ដ និងបង្កើនការការពារខ្លួន តាមរយៈការ​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ពេលវេលា​ គ្រប់ទីកន្លែង។ ហើយសូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន តែប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្ដ៕

រូបភាព
រូបភាព

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩

ទាក់ទងជាមួយ:
ទីកន្លែង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...