ភ្នំពេញ៖សាលាសង្កាត់ ស្ទឹងមានជ័យ បានចេញសេចក្តីជូនដំណឹងថា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១រកឃើញអ្នកឆ្លងថ្មី សរុប៣នាក់ នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យ៉ាងណាមិញ សាលាសង្កាត់ ស្ទឹងមានជ័យ ក៏បានបញ្ជាក់ដែរថា បើទោះបីជាមានករណី ឆ្លង តិចរឺច្រើនយ៉ាងក៏ដោយ អាជ្ញាធរសង្កាត់ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួង សុខាភិបាល និង អនុវត្ត នៅ វិធានការការពារ ៣កុំ៣ការពារ ឲ្យបាន ត្រឹមត្រូវ ដើម្បី គ្រួសារ និង សង្គមជាតិយើង។