ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស​ ចាប់ពីស្អែកនេះដល់ថ្ងៃទី២២វិច្ឆិកា - TrueID

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស​ ចាប់ពីស្អែកនេះដល់ថ្ងៃទី២២វិច្ឆិកា

November 15, 2022

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ១៦ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងនោះ ក្រសួងបញ្ជាក់ថា ក្នុងមួយសប្តាហ៍ខាងមុខកម្ពុជានឹងទទួលរងនូវឥទ្ធិពលពីការជួបប្រសព្វគ្នានៃជ្រលងសម្ពាធទាបក្នុងកម្រិតបង្គរដែលរុញទូលមកពីសមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង(ចិន) ក្នុងកម្រិតខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ តំបន់ទំនាបកណ្តាល៖ ​មានរាជធានី-ខេត្តនៅភាគខាងក្រោម​ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានផ្នែកខ្លះធ្លាក់ជាបង្គួរលាយឡំទៅដោយផ្គររន្ទះ។ ចំណែកឯបណ្តាខេត្តនៅភាគខាងលើក៏នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមផងដែរ។

ខណៈ តំបន់ខ្ពង់រាប អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។ដោយឡែកនៅ តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ៕  

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...