ភ្នំពេញ៖ មុននេះបន្តិច សាលាសង្កាត់ ស្ទឹងមានជ័យ បានចេញសេចក្តីជូនដំណឹងថា នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរ និងសមត្ថកិច្ច បានចុះហ៊ុមព័ទ្ធតំបន់ដែលមានអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកផ្ទុកវិជ្ជមានកូវីដ១៩ កើតមានថ្មី សរុប៤នាក់ ស្មើនឹង៣ទីតាំង ស្ថិតនៅភូមិថ្មី ស្ថិតក្នុងផ្ទះជួល មានអ្នកវិជ្ជមានម្នាក់ស្រី, ភូមិទ្រា ផ្ទះជួល មានអ្នកវិជ្ជមានម្នាក់ស្រី, និងភូមិមានជ័យ ផ្ទះផ្ទាល់ខ្លួន មានអ្នកវិជ្ជមានសរុប២នាក់ ។
គួរជម្រាបដែរថា បើគិតមកដល់ពេលនេះប្រទេសកម្ពុជាមានអ្នកវិជ្ជមានកូវីដ១៩ សរុប ៣៣,៦១៣ និងស្លាប់ ២៥២នាក់។ ដូច្នេះដើម្បីឈានដល់ការកាត់ផ្តាច់ករណីឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាយើង សូមបងប្អូនអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងអនុវត្តនៅវិធានការ ៣កុំ ៣ការពារ៕
ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ