ភ្នំពេញ៖ ព្រឹត្តិការណ៍សហគមន៍ ២០ ជាព្រឹត្តិការណ៍នៃការផ្ទុះករណីឆ្លងទ្រង់ទ្រាយធំជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលពុំទាន់មានការថយថមស្រាកស្រាន្តនៅឡើយទេមកដល់ពេលនេះ ក្នុងនោះដែរ គេសង្កេតឃើញថា មានទាំងមនុស្សចាស់ វ័យកណ្តាល ក្មេង កុមារា និង កុមារី សុទ្ធតែបានឆ្លងជំងឺដ៏កាចសាហាវមួយនេះ។
ក្នុងនោះ ដោយសារតែចំនួនអ្នកឆ្លងច្រើន ហើយក៏មានក្រសួងសុខាភិបាល បានកំណត់ឱ្យអ្នកឆ្លងកម្រិតស្រាលអាចធ្វើការព្យាបាលនៅផ្ទះរបស់ខ្លួនឯងបាន ប្រសិនបើពុំមានករណីអាសន្ន ឬធ្ងន់ធ្ងរនោះទេ។
ដោយឡែកពាក់ព័ន្ធនឹងករណីនេះដែរ កាលពីពេលថ្មីៗនេះ មានករណីនារីម្នាក់ មានគណនីហ្វេសប៊ុក ឈ្មោះថាSodenyta Nuon បានឆ្លងកូវីដ១៩ ប៉ុន្តែនាងមិនបានស្វែងរកការព្យាលនៅក្រៅឬមន្ទីរពេទ្យឡើយ ដោយរូបនាងសុខចិត្តទ្រាំសំងំព្យាបាលនៅផ្ទះ ដោយសារតែរូបនាង គិតថាវាមិនអី ឬធ្ងន់ធ្ងរនៅនោះទេប្រហែលជាពីរអាទិត្យនឹងធូរស្រាលហើយ។ តែចុងក្រោយ រូបនាងមានអាការៈហត់រកដង្ហើមសឹងមិនដល់គ្នា ទើបនាងដាច់ចិត្តហៅរថយន្តសាមុយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
ជាមួយគ្នានេះដែរ ស្ត្រីរូបនេះ បានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖

ស្ត្រីកើតកូវីដ
ស្ត្រីកើតកូវីដ
សាររបស់ស្ត្រីអ្នកជំងឺ