គួរឲ្យស្រណោះ ក្រុងសៀមរាប ធ្លាប់តែអ៊ូអរ ឥលូវស្ងាត់ជ្រងំ - TrueID

គួរឲ្យស្រណោះ ក្រុងសៀមរាប ធ្លាប់តែអ៊ូអរ ឥលូវស្ងាត់ជ្រងំ

September 28, 2021

សៀមរាប៖ ស្ថានភាពជម្ងឺកូវីដ១៩កំពុងតែរីករាលដាលនៅបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា បើទោះបីជាមានការចាក់វ៉ាក់សាំងរួចហើយជម្ងឺនេះបានស្រាកស្រាន្តបន្ដិចបន្ដួចហើយក្ដីក៏នៅតែមិនអាចទុបស្កាត់បានមួយរយភាគរយដែរ។ 

ក្រុងសៀមរាប
ក្រុងសៀមរាប

ជាពិសេស ខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍មានអ្នកទស្សនាច្រើនកុះករ បានប្រឈមនឹងជម្ងឺរាតត្បាតមួយនេះផងដែរ ដែលតំបន់ទីប្រជុំជននិងផ្សារមួយចំនួនត្រូវបានបិទព្រោះតែករណីមានអ្នកឆ្លងកូវីដ១៩។ មហាជនដែលលេងបណ្ដាញសង្គមមានការស្រណោះនឹងទិដ្ឋភាពទីក្រុងសៀមរាបជាខ្លាំង។

ក្រុងសៀមរាប
ក្រុងសៀមរាប

ក្រុងសៀមរាប ជាតំបន់ទេសចរណ៍មានអ្នកទៅលេងកម្សាន្តទាំងភ្ញៀវជាតិនិងអន្តរជាតិ ប៉ុន្ដែបច្ចុប្បន្នបែរជាត្រូវស្ងាត់ជ្រងំរកតែមនុស្សឆ្លងកាត់មិនមាន។ អ្នកលេងបណ្ដាញសង្គមម្នាក់បានបង្ហោះនូវទិដ្ឋភាពដ៏ស្ងាត់ឈឹងនៅក្នុងទីក្រុងសៀមរាបចែកចាយធ្វើឲ្យមហាជនមានភាពតក់ស្លុត។

ក្រុងសៀមរាប
ក្រុងសៀមរាប

ទិដ្ឋភាពដ៏សែនស្រណោះ ផ្លូវគ្មានយាន្តជំនិះឆ្លងកាត់ ទីប្រជុំជនក៏ស្ងាត់ អាគារតូចធំហាក់គ្មានមនុស្សស្នាក់នៅ ចំណែកឯកន្លែងដែលធ្លាប់ទទួលភ្ញៀវស្នាក់នៅក៏ត្រូវបានក្លាយជាទីសម្រាប់ដាក់អ្នកជម្ងឺ។ មហាជនពិតជាមានភាពរំជួលចិត្តក៏ព្រោះតែវាជាស្ថានភាពដែលមិនធ្លាប់កើតឡើងបែបនេះពីមុនមក៕ 

ក្រុងសៀមរាប
ក្រុងសៀមរាប
ក្រុងសៀមរាប
ក្រុងសៀមរាប
ក្រុងសៀមរាប
ក្រុងសៀមរាប
ក្រុងសៀមរាប
ក្រុងសៀមរាប
ក្រុងសៀមរាប
ក្រុងសៀមរាប
ក្រុងសៀមរាប
ក្រុងសៀមរាប
ក្រុងសៀមរាប
ក្រុងសៀមរាប
ក្រុងសៀមរាប
ក្រុងសៀមរាប

ប្រភព៖ Moeuy Vireak

ទាក់ទងជាមួយ:
ទីកន្លែងរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...