សៀមរាប ជាប់ក្នុងចំណោម ទីក្រុងទេសចរណ៍ដ៏ល្អបំផុត ​នៅលើពិភពលោក - TrueID

សៀមរាប ជាប់ក្នុងចំណោម ទីក្រុងទេសចរណ៍ដ៏ល្អបំផុត ​នៅលើពិភពលោក

July 18, 2022

កម្ពជា៖ទីក្រុងសៀមរាប ទទួលបានចំណាត់ថ្នាក់ទី១៥ ក្នុងចំណោមទីក្រុងទេសចរណ៍ដ៏ល្អបំផុតទាំង២៥នៅលើពិភពលោក នេះបើយោងតាមការស្ទង់មតិរបស់ Tourist + Leisure ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។

ទីក្រុងទេសចរណ៍វប្បធម៌មួយនេះទទួលបានពិន្ទុ ៨៩,៦៦ ដោយឈរនៅលេខរៀងបន្ទាប់ពីទីក្រុង Kyoto ប្រទេសជប៉ុន (៨៩.៧៧) និងនៅលើទីក្រុង Seoul នៃសាធារណរដ្ឋកូរ៉េ (៨៩.៣១)។ ទីក្រុងOaxaca ​ប្រទេសម៉ិកស៊ិកបានឈរនៅលើកំពូលតារាងជាមួយនឹងពិន្ទុ ៩២,៩៦ខណៈដែលទីក្រុង Ljubljana ប្រទេសស្លូវេនីស្ថិតនៅលេខរៀងទី២៥ ជាមួយនឹងពិន្ទុ ៨៨,៤៩។

ទីក្រុងអាស៊ីផ្សេងទៀតដែលស្ថិតក្នុងចំណោមទីក្រុងទេសចរណ៍ដ៏ល្អបំផុតទាំង២៥ នៅលើពិភពលោក រួមមាន Ubud នៃប្រទេសឥណ្ឌូនេស៊ីដែលជាប់ចំណាត់ថ្នាក់លេខ៣ ឈៀងម៉ៃ និងបាងកក ប្រទេសថៃ នៅលេខរៀងទី៧ និងទី២៤ Jaipur និង Udaipur នៃប្រទេសឥណ្ឌា ទី៨ និងទី១០ អូសាកា និងតូក្យូរបស់ជប៉ុន ទី៩ និងទី១២ Bodrum នៃប្រទេសទួរគី ទី១៧ Muscat នៃប្រទេសអូម៉ង់ ទី១៩ និង Hoi An របស់វៀតណាម ទី២០។

យោងតាមTourist +Leisure អ្នកបោះឆ្នោតបានវាយតម្លៃលើសណ្ឋាគារ ភោជនីយដ្ឋាន បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ភាពទាក់ទាញនិងវិធានការការពារជំងឺកូវីដ-១៩ ។ល។ របស់ទីក្រុងទេសចរណ៍នីមួយៗជុំវិញពិភពលោក៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...