ឯ.ឧ ឃួង ស្រេង៖ អត្រាឆ្លងជំងឺកូវីដ១៩ នៅភ្នំពេញ ធ្លាក់ចុះពី៤ខ្ទង់ មកនៅ២ខ្ទង់ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ - TrueID

ឯ.ឧ ឃួង ស្រេង៖ អត្រាឆ្លងជំងឺកូវីដ១៩ នៅភ្នំពេញ ធ្លាក់ចុះពី៤ខ្ទង់ មកនៅ២ខ្ទង់ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ

September 2, 2021

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយតាមរយៈប្រព័ន្ធអនឡាញ​ Zoom  ស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ការពង្រឹងការធ្វើចត្តាឡីស័កតាមផ្ទះក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងការរៀបចំបើកដំណើរការឡើងវិញនៃគ្រឹះស្ថានអប់រំទូទាំងរាជធានីភ្នំពេញក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

កិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញនេះ ត្រូវបានធ្វើឡើង នារសៀលថ្ងៃពុធ ០៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងនោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំតាមរយៈកិច្ចប្រជុំអនឡាញ (Video Conference) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នារសៀលថ្ងៃទី០១ កញ្ញា ឆ្នាំ២០២១នេះនៅសាលារាជធានីភ្នំពេញ ដើម្បីរិះរកគ្រប់មធ្យោបាយឈានទៅរកការកាត់ផ្តាច់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta)។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាជម្ងឺកូវីដ១៩បានថយចុះយ៉ាងខ្លាំងក្នុងរយៈពេល២ ទៅ ៣សប្តាហ៍ចុងក្រោយនេះដែលពីមុនមានអ្នកជំងឺកូវីដ១៩ មានការថយចុះនេះជាសញ្ញាដ៏ល្អមួយដើម្បីបើករាជធានីភ្នំពេញឲ្យមកជាធម្មតាវិញ ទាំងវិស័យទេសចរណ៍និងការបើកសាលារៀនឡើងវិញស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្តថា ការថមថយនៃឆ្លងជម្ងឺកូវីដ១៩នេះពិតជាបានមកពីការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋ របស់សម្តេចតេជោ ហ៊ុន សែននិងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនិងអនុគណៈកម្មការទាំង៣។

ឯកឧត្តម បន្តថា យើងបានអនុវត្តការងារលើការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩នេះ បានល្អប្រសើរហើយដោយពីមុនមានអ្នកជម្ងឺកវីដ-១៩ កើតមានរហូតបន្តចុះថែមទៀតចំណែកអ្នកស្លាប់ដោយជម្ងឺកូវីដ-១៩ បានថយចុះពី៣០នាក់ មកនៅត្រឹម៦នាក់ឬ២នាក់ប៉ុណ្ណោះក្នុង១ថ្ងៃ។ ដែលនេះជាមោទនភាពរបស់យើងទាំងអស់គ្នាដែលយើងត្រូវតែខិតខំប្រឹងប្រែងបន្តទៅទៀត៕

ប្រភព៖ FN

ឯ.ឧ ឃួង ស្រេង
ឯ.ឧ ឃួង ស្រេង
ឯ.ឧ ឃួង ស្រេង​ 
ឯ.ឧ ឃួង ស្រេង​ 
ឯ.ឧ ឃួង ស្រេង
ឯ.ឧ ឃួង ស្រេង
ឯ.ឧ ឃួង ស្រេង​ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...