អបអរសាទរ! ពិធីសម្ពោធជាផ្លូវការនូវទីស្នាក់ការថ្មី​ និងមជ្ឈមណ្ឌលលក់របស់ក្រុមហ៊ុន Karcher Cambodia ប្រចាំរាជធានីភ្នំពេញ! - TrueID

អបអរសាទរ! ពិធីសម្ពោធជាផ្លូវការនូវទីស្នាក់ការថ្មី​ និងមជ្ឈមណ្ឌលលក់របស់ក្រុមហ៊ុន Karcher Cambodia ប្រចាំរាជធានីភ្នំពេញ!

January 18, 2023

ភ្នំពេញ​៖ នាថ្ងៃ ពុធ ទី១៨​​ ខែមករា ឆ្នាំ២០២៣ នេះ ក្រុមហ៊ុន Karcher ដែលជាក្រុមហ៊ុននាំមុខគេផ្នែកបច្ចេកវិទ្យាសំអាត​ បានរៀបចំកម្មវិធីសម្ពោធនូវទីស្នាក់ការថ្មី​ និងមជ្ឈមណ្ឌលលក់របស់ខ្លួន ប្រចាំរាជធានីភ្នំពេញ។

ដោយនៅក្នុងនោះ ភ្ញៀវចូលរួមជាកិត្តិយសរួមមានឯកឧត្តម ​Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, លោក​ Christian May អគ្គនាយករង Karcherពិភពលោក, លោក​ Klaus Puehmeyer នាយកប្រចាំតំបន់អាស៊ាន​ តៃវ៉ាន់ និង​កូរ៉េខាងត្បូង, លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប និង​លោក មាជ សម្បត្តិ នាយកគ្រប់គ្រង Karcher ប្រចាំប្រទេសកម្ពុជា។

ផលិតផល​ជាង ៥០០ មុខ របស់ក្រុមហ៊ុន Karcher នឹងធ្វើការដាក់តាំងលក់នៅក្នុងមជ្ឈមណ្ឌលលក់នេះ។ក្រៅពីមជ្ឈមណ្ឌលលក់ថ្មីទីតាំងថ្មីនេះ បំរើជាទីស្នាក់ការកណ្តាល​មជ្ឈមណ្ឌលសេវាកម្មជួសជុល ទីតាំងបណ្តុះបណ្តាលក៏ដូចជាទីតាំងសាកល្បងផលិតផលរបស់អតិជនផងដែរ។

សូមបញ្ជាក់ថា បុគ្គលិកដែលបំរើការនៅក្នុងមជ្ឈមណ្ឌលលក់Karcher រួមមានបុគ្គលិកផ្នែកលក់ និងផ្នែកសេវាកម្ម ជួសជុល សុទ្ធសឹងជាបុគ្គលិកជំនាញដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រុមហ៊ុន។

បើតាមប្រសាសន៍របស់​លោក មាជ សម្បត្តិ នាយកប្រចាំប្រទេសកម្ពុជា របស់​ក្រុមហ៊ុន Karcher Cambodiaបានឱ្យដឹងថា ទីតាំងថ្មីនេះនឹងផ្តល់នូវភាពងាយស្រួលសម្រាប់អតិថិជនក្នុងការស្វែងរកជាវនូវផលិតផលសំអាតរបស់ក្រុមហ៊ុនអាល្លឺម៉ង់ ដែលមានគុណភាពខ្ពស់ក៏ដូចជាសេវាកម្មជួសជុលផងដែរ។ ចំណែកអគារការិយាល័យថ្មីក៏ផ្តល់នូវផាសុកភាពផងដែរដល់បុគ្គលិកដែលបំរើការនៅទីនេះ។

ចំណែកលោក​ Klaus Puehmeyer នាយកប្រចាំតំបន់អាស៊ាន​ តៃវ៉ាន់ និង​កូរ៉េខាងត្បូង ក៏បានគូសបញ្ជាក់ដែរថា បើទោះជាពីរបីឆ្នាំចុងក្រោយនេះយើងមានភាពលំបាកដោយសារតែជំងឺកូវីដ ក៏យើងនូវតែមិនបានបញ្ឈប់នូវការវិនិយោគរបស់យើងនៅក្នុងប្រទេសកម្ពុជាឡើយ។យើងមានជំនឿថា អតិជនរបស់យើងនឹងរីករាយចំពោះផលិផលសំអាតរបស់យើង ដែលពិតជាផ្តល់នូវប្រយោជន៍ចំពោះការរស់នៅប្រចាំថ្ងៃ​ ក៏ដូចជាអាជីវកម្មរបស់ខ្លួន។

អំពីក្រុមហ៊ុន 

Karcherគឺជាក្រុមហ៊ុននាំមុខលំដាប់ពិភពលោកសំរាប់ផលិតផលសំអាត។ ​ក្រុមហ៊ុនមានបុគ្គលិកសរុបច្រើនជាង​១៤៤០០ នាក់ នៅក្នុង ៧៨ ប្រទេស និងមាន ១៥០ ទីតាំងទូទាំងពិភពលោក។​ Karcher មានមជ្ឈមណ្ឌលបំរើសេវាកម្មជួសជុលច្រើនជាង ៥០០០០កន្លែង នៅទូទាំងពិភពលោក។​ នៅឆ្នាំ ២០២១ បរិមាណលក់របស់ក្រុមហ៊ុនបានកើនដល់ជាង ៣ពាន់លានអឺរ៉ូ ដែលជាតួលេខមួយខ្ពស់មិនធ្លាប់មានពីមុន៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...