ព្រៃវែង៖ កាលពីរសៀលម្សិលមិញនេះ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៤នាក់ បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (RapidTest) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៨ដូចខាងក្រោម:
១-ក្រុងព្រៃវែង ចំនួន៣នាក់
២-ស្រុកបាភ្នំ ចំនួន៦នាក់
៣-ស្រុកពាមជរចំនួន៥នាក់
៤-ស្រុកព្រះសេ្តច ចំនួន៤នាក់
៥-ស្រុកស្វាយអន្ទរ ចំនួន២នាក់
៦-ស្រុកមេសាង ចំនួន២នាក់
៧-ស្រុកពាមរក៍ ចំនួន១នាក់
៨-ស្រុកកំពង់ត្របែក ចំនួន១នាក់
គួរជម្រាបថា បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ២៤នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ យ៉ាណាមិញចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕
ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីប្រកាសលម្អិតខាងក្រោម៖
ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង