សូមប្រុងប្រយ័ត្ន! មានអ្នកជំងឺកូវីដ ទៅទិញម្ហូប នៅផ្សារគីឡូលេខ៦ ជាប្រចាំ - TrueID

សូមប្រុងប្រយ័ត្ន! មានអ្នកជំងឺកូវីដ ទៅទិញម្ហូប នៅផ្សារគីឡូលេខ៦ ជាប្រចាំ

June 27, 2021

ភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២៤ ខែមិថុនា​ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានអ្នកជំងឺកូវីដ១៩ម្នាក់រស់នៅសង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ បានប្រាប់ថា គាត់បានទៅទិញម្ហូប នៅផ្សារគីឡូលេខ៦ជាប្រចាំ។

អាស្រ័យហេតុនេះ ប្រសិនបើបងប្អូនដែលធ្លាប់ទៅទីតាំងខាងលើនេះ សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានរបស់ខ្លួនដោយយកចិត្តទុកដាក់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬ បានទីតាំងមានហានិភ័យនេះ ។ ហើយប្រសិនបើអ្នកមានរោគសញ្ញាដូចជា៖គ្រុនក្ដៅ ក្អក កណ្ដាស់ឈឺបំពង់ក ឬដកដង្ហើមខ្លីៗឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩​​ ដែលមានទីតាំងនៅ ៖

១/.វិទ្យាល័យ​បាក់ទូក​

២/.វិទ្យាល័យ​បឹង​ត្របែក

៣​/.មណ្ឌលសុខភាពចាក់អង្រែក្រោម​

៥​/.សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិនជូរី បណ្តោះអាសន្ន)

៦/.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​

រីឯសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ឬទៅទីកន្លែងនោះ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...