ប្រពៃណាស់! ចាក់វ៉ាក់សាំងដូសទី៣ហើយ មនុស្សមួយក្រុមនេះអាចឈប់សម្រាកដោយមានប្រាក់ឈ្នួល - TrueID

ប្រពៃណាស់! ចាក់វ៉ាក់សាំងដូសទី៣ហើយ មនុស្សមួយក្រុមនេះអាចឈប់សម្រាកដោយមានប្រាក់ឈ្នួល

October 14, 2021

រាជធានីភ្នំពេញ÷ យោងតាមសេចក្តីជូនដំណឹង និងផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងការគ្រប់គ្រងបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ក៏ដូចជារក្សាបាននូវស្ថិរភាពខ្សែច្រវ៉ាក់ផលិតកម្ម និងសុខភាពរបស់កម្មករនិយោជិត នៅតាមរោងចក សហគ្រាស ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១តទៅ កងយោធពលខេមរភូមិន្ទនឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំង ដូសជំរុញកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ដោយឥតគិតថ្លៃ។

ដើម្បីចូលរួមក្នុងយុទ្ធនាការដែលជាផលប្រយោជន៍របស់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស នេះ ក្រសួងស្នើម្ចាស់ ឬនាយករោងចក្រ សហគ្រាស អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ។

ដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ចង់ជ្រាបកាន់តែច្បាស់ សូមអានលម្អិតតែមានភ្ជាប់ជូននៅផ្នែកខាងក្រោមនេះ÷

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...