“សុខភាពស្ត្រីល្អ កម្ពុជារឹងមាំ” របស់ AIA Cambodia AIA Cambodia និងក្រសួងកិច្ចការនារី ចូលរួមចំណែកលើកកម្ពស់អ្នកចូលរួមចំនួន 900 លើការយល់ដឹងពាក់ព័ន្ធនឹងជំងឺមហារីក អាហារូបត្ថម្ភ និងផ្នែកហិរញ្ញវត្ថុ! - TrueID

“សុខភាពស្ត្រីល្អ កម្ពុជារឹងមាំ” របស់ AIA Cambodia AIA Cambodia និងក្រសួងកិច្ចការនារី ចូលរួមចំណែកលើកកម្ពស់អ្នកចូលរួមចំនួន 900 លើការយល់ដឹងពាក់ព័ន្ធនឹងជំងឺមហារីក អាហារូបត្ថម្ភ និងផ្នែកហិរញ្ញវត្ថុ!

January 4, 2023

ភ្នំពេញ៖ កាលពីពេលថ្មីនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេអាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“AIACambodia”) និងក្រសួងកិច្ចការនារីបានបញ្ចប់ឆ្នាំទី1 លើគម្រោង លើកកម្ពស់សុខភាពនិងហិរញ្ញវត្ថុសម្រាប់ស្ត្រីកម្ពុជា ដែលគម្រោងនេះមានរយៈពេល5ឆ្នាំ ដោយបានផ្តល់វគ្គបណ្តុះបណ្តាល ថ្នាក់មូលដ្ឋានដល់ស្រ្តីចំនួន 900លើចំណេះដឹងពាក់ព័ន្ធនឹងជំងឺមហារីក អាហារូបត្ថម្ភនិងផ្នែកហិរញ្ញវត្ថុ។

ការសម្រេចបាននូវគោលបំណងរបស់ AIA Cambodia ក្នុងការជួយប្រជាជនកម្ពុជាឱ្យមានសុខភាពនិងជីវិតកាន់តែប្រសើររបស់ភាពជាដៃគូ ក្នុងការលើកកម្ពស់សិទ្ធិស្ត្រីនិងសមភាពយេនឌ័រក្នុងវិស័យសុខាភិបាល ធ្វើឡើងតាមរយៈផ្សព្វផ្សាយព័ត៌មានអំពីជំងឺមហារីកមាត់ស្បូននិងជំងឺមហារីកសុដន់ អត្ថប្រយោជន៍នៃរបបអាហារត្រឹមត្រូវនិងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ដើម្បីប្រាកដថាស្ត្រី និងប្រជាជននៅទីតាំងគោលដៅរបស់គម្រោងទទួលបានចំណេះដឹងក្រុមហ៊ុន និងក្រសួងបានរៀបចំវេទិកាផ្សព្វផ្សាយអប់រំទៅដល់សហគមន៍ផ្ទាល់ ក៏ដូចជាផ្គត់ផ្គង់សម្ភារៈអប់រំនិងសកម្មភាពនានាទាំងលើប្រព័ន្ធឌីជីថល និងជួបទំនាក់ទំនងផ្ទាល់។

គម្រោងរវាងរដ្ឋាភិបាល និងវិស័យឯកជន ក្រោមពាក្យស្លោក សុខភាពស្ត្រីល្អកម្ពុជារឹងមាំ នេះជួយដល់ស្ត្រីនិងគ្រួសារនៅក្នុងខេត្តចំនួនបួន គឺខេត្តកំពង់ចាម បាត់ដំបង សៀមរាប និងកំពត។ សម្រាប់ឆ្នាំ2023 គម្រោងនេះនឹងរៀបចំវេទិកាអប់រំនៅតាមសហគមន៍ចំនួន16ទីតាំង ដើម្បីបង្កើនការយល់ដឹង និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដល់មនុស្សរាប់ពាន់នាក់បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីប្រធានបទគោលរបស់ខ្លួន កិច្ចសហការនេះក៏ផ្តោតលើការកាត់បន្ថយអត្រាមរណភាពដោយសារជំងឺមហារីកបណ្តុះគំនិតទទួលយករបៀបរស់នៅដើម្បីទទួលបាន សុខភាពល្អ និងប្រយុទ្ធប្រឆាំងជំងឺមិនឆ្លងដែលប៉ះពាល់ដល់សុខភាព និងជីវិតរបស់មនុស្សទូទាំងពិភពលោករួមទាំងកម្ពុជា ជាពិសេសស្ត្រី និងក្មេងស្រី។

ក្នុងវេទិកាអប់រំដែលប្រព្រឹត្តទៅក្នុងខេត្តសៀមរាប ក៏មានវត្តមានចូលរួមយ៉ាងខ្ពង់ខ្ពស់របស់លោកជំទាវសាន អារុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងវត្តមានសមាជិករបស់មន្ត្រីក្រសួងកិច្ចការនារី បានចូលរួមនៅទីតាំងទាំងបួន អ្នកតំណាងមកពីខេត្តគណ:គ្រប់គ្រងមកពី AIACambodia បុគ្គលិក និងទីប្រឹក្សាផែនការជីវិត និងសាធារណជនទាំងឡាយ។ ស្ត្រីដែលបានចូលរួមក្នុងវេទិកាទាំងនោះបានផ្តោតយកចិត្តទុកដាក់ព្យាយាមក្រេបជញ្ជក់យកចំណេះដឹងអំពីជំងឺមហារីក និងការរៀបចំផែនអនាគតហិរញ្ញវត្ថុរបស់គ្រួសារ ដើម្បីជួយកាត់បន្ថយភាពមិនប្រកដប្រជាផ្នែកហិរញ្ញវត្ថុនិងការខ្វាយខ្វល់អំពីអនាគត។

លោក Andrew Loh អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនAIA Cambodia បាន​មាន​ប្រសាសន៍​ថា​៖

លោកបានបន្ថែមថា ក្នុងចំណោមគំនិតផ្តួចផ្តើមដើម្បីស្រ្តីរបស់ AIA Cambodia រួមមានកម្មវិធីជជែកពិភាក្សា“ស្ត្រីធ្វើបាន”(The Best of Me) ដែលមានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកបានផ្តល់ការចែករំលែកដំបូន្មានពីវាគ្មិនកិត្តិយសល្បីដើម្បីជួយជ្រោមជ្រែងនិងបំផុសគំនិតល្អៗសម្រាប់ស្ត្រី។ ទន្ទឹមនឹងនោះផងដែរក៏មានយុទ្ធនាការប្រចាំឆ្នាំ Fit for Hope ដែលបង្កើតឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ដល់ស្ត្រីដើម្បីស្វែងយល់អំពីជំងឺនេះ និងចេះបង្ការការការពារផងដែរ។​

គម្រោងនេះផងដែរ បង្កើតឡើងស្របតាមគំនិតផ្តួចផ្តើមAIA One Billion របស់ AIA Group​ ដើម្បីជួយមនុស្សមួយពាន់លាននាក់នៅអាស៊ីឱ្យរស់នៅប្រកបដោយសុខភាពនិងជីវិតកាន់តែប្រសើរនៅឆ្នាំ 2030។ “សុខភាពស្ត្រីល្អ កម្ពុជារឹងមាំ”ជាគំនិតផ្តួចផ្តើមមួយរបស់គម្រោងគាំពារ និងគាំទ្រស្ត្រីរបស់AIA Cambodia រួមមានកម្មវិធីជជែកពិភាក្សា “ស្ត្រីធ្វើបាន”TheBest of Me ដើម្បីជួយលើកកម្ពស់និងជម្រុញទឹកចិត្តស្ត្រី និងយុទ្ធនាការប្រចាំឆ្នាំFit For Hope ដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ដើម្បីជួយស្ត្រីឲ្យយល់ដឹងច្បាស់អំពីជំងឺ និងវិធីការពារ។

ក្រសួង និង AIA Cambodia នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធរួមទាំងក្រសួងសុខាភិបាល និងអាជ្ញាធរដូចជា មន្ទីរកិច្ចការនារីថ្នាក់ខេត្ត-ក្រុងនិងស្រុក។

ដើម្បីស្វែងយល់បន្ថែមអំពីការលើកកម្ពស់សុខភាពនិងសុខុមាលភាពហិរញ្ញវត្ថុរបស់ស្ត្រីកម្ពុជា ឬព័ត៌មានលម្អិតអំពីAIACambodia ផ្តល់ជូននូវដំណោះស្រាយលើជំងឺធ្ងន់ធ្ងរនិងគ្រោះថ្នាក់ចៃដន្យដើម្បីការពារគ្រួសារអ្នក និងអ្នក សូមអ៉ីម៉ែលមកកាន់ kh.marketing@aia.com

អំពី AIA Cambodia

ក្រុមហ៊ុនធានារ៉ាប់រងAIA Cambodia គឺជាបុត្រសម្ព័ន្ធនៃ AIA Groupមានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា​រាល់សកម្មភាព​របស់AIA Cambodia ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាពនិងជីវិតកាន់តែប្រសើរ។​ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងបង្អស់នៅកម្ពុជាផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជាAIA Cambodia ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានរាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

AIACambodia ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ  តាមរយៈគំនិតផ្តួចផ្តើម​រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រីការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fitfor Hope របស់យើងជាដើម។

យើងខ្ញុំក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរដោយតាមរយៈឧបត្ថម្ភដល់​លីគបាល់ទាត់ AIA-ISFដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។

ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លឹប TottenhamHotspur ក្នុងក្របខណ្ឌ EnglishPremier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

AIACambodia គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី(Best Companies to Work for in Asia)”ពី HR Asia ក្នុងរយៈពេល3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។

AIACambodia មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាបកំពត កំពង់ចាម និងបាត់ដំបង។

ព័ត៌មានបន្ថែមតាមរយៈគេហទំព័រwww.aia.com.kh

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...