អាមេរិក៖ ក្រោយចេញពីជំនួបកំពូលG7នៅចក្រភពអង់គ្លេស នៅល្ងាចថ្លៃអាទិត្យម្សិលមិញនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅដល់ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក សម្រាប់ជំនួបកំពូល២ថ្ងៃជាមួយមេដឹកនាំមកពីអង្គការ NATO និងសហភាពអឺរ៉ុប ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកចាប់តាំងពីថ្ងៃចូលកាន់តំណែង។
លោក ចូ បៃដិន ត្រូវបានរដ្ឋបាលទីក្រុងព្រុចសែល បង្កើនប្រតិបត្តិការសន្តិសុខធំមួយ ដើម្បីធានាសុវត្ថិភាពរបស់លោក និងមេដឹកនាំរបស់ប្រទេសជាសមាជិកអង្គការ NATOចំនួន២៨ទៀតដែលកំពុងមកដល់សំរាប់ជំនួបកំពូល។
យ៉ាងណាមិញនៅក្នុងកិច្ចប្រជុំខាងលើ គេរំពឹងថា នឹងឃើញលោកចូ បៃដិន បន្តតួនាទីនាំមុខរបស់សហរដ្ឋអាមេរិកជាថ្មី បន្ទាប់ពីត្រូវបានរំខានដោយសារតែអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ៕
ប្រភព៖ CNC