រដ្ឋកាលីហ្វ័រញ៉ា បញ្ជាទិញថង់រុំសាកសព និងទូក្លាសេជាច្រើនគ្រឿងបន្ថែម ខណៈចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ នៅតែបន្តកើនឡើងខ្លាំង - TrueID

រដ្ឋកាលីហ្វ័រញ៉ា បញ្ជាទិញថង់រុំសាកសព និងទូក្លាសេជាច្រើនគ្រឿងបន្ថែម ខណៈចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ នៅតែបន្តកើនឡើងខ្លាំង

December 17, 2020

កាលីហ្វ័រញ៉ា តាមការចុះផ្សាយរបស់សារព័ត៌មាន​NBCបានឱ្យដឹងថា អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា បានទិញថង់រុំសាកសពចំនួន ៥,០០០ថង់និងទូទឹកកកក្លាសេសាកសពជាង ៦០គ្រឿងបន្ថែម ដើម្បីទុកចែកចាយទៅកាន់មន្ទីរពេទ្យ និងទៅតាមតំបន់នានាខណៈចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅតែបន្តកើនឡើងខ្លាំង។

អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsomបានគូសបញ្ជាក់ឱ្យដឹងថា ទោះបីជាវ៉ាក់សាំងកូវីដ១៩ បានចាប់ផ្តើមចែកចាយនៅទូទាំងអាមេរិកក៏ដោយក៏វិបត្ដិនេះនៅមិនទាន់ចប់ដែរ ដោយសារតែចំនួនអ្នកស្លាប់ពីមួយថ្ងៃទៅមួយថ្ងៃនៅមិនថមថយទាល់តែសោះ។

ក្នុងនោះលោកក៏បានបន្តថា ប្រជាជនត្រូវមានភាពសុទិដ្ឋិនិយមទៅលើបញ្ហាដែលខ្លួនកំពុងជួបប្រទះនិងត្រូវការពារខ្លួនដោយពាក់ម៉ាស បាញ់អាកុល រក្សា​គម្លាតចំងាយនិងអនុវត្តតាមវិធានការផ្សេងៗទៀត ដើម្បីរួមគ្នាកាត់បន្ថយការរីករាលដាលនៃមេរោគឆ្លងពីព្រោះថាស្ថានភាពបច្ចុប្បន្ននេះមិនអាចមើលស្រាលបានឡើយ។

គួរជម្រាបឱ្យដឹងថា នៅរដ្ឋកាលីហ្វ័រញ៉ា មានករណីឆ្លងកូវីដ១៩ ថ្មីនៅទូទាំងរដ្ឋប្រហែលជាង ៣២,៣០០ ករណីឯនោះក្នុងមួយថ្ងៃៗ ក្នុងនោះចំនួនករណីប្រជាជនដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើនឡើងពីប្រមាណ ៨,៥០០ ករណី ទៅប្រហែល ១៤,២០០ កាលពីថ្ងៃច័ន្ទ។ ហើយមនុស្សច្រើនជាង២១,០០០ នាក់បានស្លាប់ ហើយតួលេខនេះនៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ។ នៅចុងខែធ្នូនេះ រដ្ឋកាលីហ្វ័រញ៉ាក៏រំពឹងថា នឹងអាចទទួលបានវ៉ាក់សាំងចំនួន២.១ លានដូស៕

អ្នកជំងឺកូវីដ ១៩ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់
អ្នកជំងឺកូវីដ ១៩ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់
អ្នកជំងឺកូវីដ ១៩ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់
អ្នកជំងឺកូវីដ ១៩ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់
សាកសពអ្នកជំងឺកូវីដ ១៩
សាកសពអ្នកជំងឺកូវីដ ១៩
ក្រុមគ្រូពេទ្យនៅរដ្ឋកាលីហ្វ័រញ៉ា
ក្រុមគ្រូពេទ្យនៅរដ្ឋកាលីហ្វ័រញ៉ា
  អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom
  អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...