សិង្ហបុរី៖ ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បានបញ្ជាក់ពីករណីក្នុងស្រុកដំបូង នៃការឆ្លងជំងឺអុតស្វា។ អ្នកជំងឺជាជនជាតិម៉ាឡេស៊ី ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅប្រទេសសិង្ហបុរី។ ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសនោះបានធ្វើតេស្តវិជ្ជមាន ចំពោះជំងឺអុតស្វា នៅថ្ងៃពុធ (៦ កក្កដា)។
MOH បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃពុធថា "បច្ចុប្បន្នគាត់ត្រូវបានទទួលបន្ទុកនៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង (NCID) ហើយស្ថានភាពជំងឺរបស់គាត់ គឺមានស្ថេរភាពធម្មតា៕
ប្រភព៖ CNA