កំពង់ឆ្នាំង: ផ្អែកតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងសូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្រ្តីជនជាតិខ្មែរឈ្មោះ ហួន ណាង អាយុ ៦៦ឆ្នាំរស់នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានរកឃើញវិជ្ជមាន កូវីដ-១៩កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងដោយអាការៈហត់ដង្ហក់ និងឡេះឡះខ្លាំង តាមរយៈរថយន្តគិលានសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកកំពង់ត្រឡាចនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៦:៥០នាទី។
ដោយស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរខ្លាំងទោះបីក្រុមគ្រូពេទ្យ ព្យាយាមសង្គ្រោះព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានមរណភាពនៅវេលាម៉ោង៤:៣០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
ផ្អែកតាមការសន្និដ្ឋានរបស់គ្រូពេទ្យ ៖ អ្នកជំងឺឈ្មោះ ហួន ណាងភេទស្រី អាយុ៦៦ឆ្នាំ ជនជាតិខ្មែរខាងលើ បានមរណភាពដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវីដ-១៩។
ចង់ជ្រាបឲ្យបានកាន់តែលម្អិតជាងនេះទៅទៀតនោះសូមអានសេចក្ដីជូនដំណឹងទាំងស្រុងដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷