ការចាប់ផ្តើមធ្វើអាជីវកម្មហ្រ្វេនឆាយស្តារ៍ខហ្វហ្វី( Star Coffee)ជាមួយក្រុមហ៊ុន CP ខេមបូឌា! - TrueID

ការចាប់ផ្តើមធ្វើអាជីវកម្មហ្រ្វេនឆាយស្តារ៍ខហ្វហ្វី( Star Coffee)ជាមួយក្រុមហ៊ុន CP ខេមបូឌា!

December 13, 2021

ភ្នំពេញ៖​ បច្ចប្បន្នអាជីវកម្មការបើកហាងកាហ្វេជាអាជីវកម្មមួយដែលទទួលបានការពេញនិយមពីប្រជាជនកម្ពុជាយ៉ាងខ្លាំង តែការបើកជាអាជីវកម្មហាងកាហ្វេមិនមែនជារឿងងាយនោះទេ  ពីព្រោះត្រូវដំណើរការក៏ដូចជាចំណាយដើមទុនជាច្រើន ក្នុងការបើកហាង ជាមួយនោះផងដែរ អាជីវកម្មស្តារ៍ខហ្វហ្វី(Star Coffee) ជាអាជីវកម្មមួយរបស់ក្រុមហ៊ុនស៊ីភីខេមបូឌា ជាជម្រើសមួយសំរាប់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ ដោយអាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee) ជាប្រភេទអាជីវកម្មហ្រេ្វនឆាយដែលខាងក្រុមហ៊ុនស៊ីភីខេមបូឌាមានការយកចិត្តទុកដាក់ក៏ដូចជាជួយរឿងការតុងតែងហាង បង្រៀនពីការឆុងកាហ្វេ នឹង ជួយប្រឹក្សារឿងទីផ្សារ លើសពីនេះទៅទៀតអ្នកដែលគ្មានបទពិសោធន៍ក្នុងការឆុង ក៏អាចចូលជាដៃគូរសហការជាមួយអាជីវកម្មហ្រ្វេនឆាយស្តារ៍ខហ្វហ្វី (Star Coffee)បានដែរ។

ស្តារ៍ខហ្វហ្វី (Star Coffee)
ស្តារ៍ខហ្វហ្វី (Star Coffee)

លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់ទៅលើការប្រតិបត្តិអាជីវកម្ម ចំណីសត្វ(Feed) ការចិញ្ចឹមសត្វ  (Farm )  ចំណីអាហារ(Food ) និងការចែកចាយផលិតផលទាំងការបោះដុំនិងលក់រាយ (Retail)ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះគុណភាព សុវត្តិភាព និងមិនប៉ះពាល់ដល់បរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន។

ក្នុងនោះផងដែរអាជីវកម្ម ហ្រ្វេនឆាយស្តារ៍ខហ្វហ្វី (Star Coffee )ជាអាជីវកម្មដ៏សំខាន់មួយរបស់ CPF ដែលបានដំណើរការ និងមានការរីកចំរើនយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសផ្សេងៗទៀត ដោយឡែកអាជីវកម្មហ្រ្វេនឆាយស្តារ៍ខហ្វហ្វី (Star Coffee) បានពង្រីកខ្លួនមកដល់ប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១៩ មកម្លេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងដើម្បីបំពេញតម្រូវការរបស់អតិថិជនទាំងអស់នៅក្នុងប្រទេសកម្ពុជា។

សម្រាប់អាជីវកម្មហ្រ្វេនឆាយស្តារ៍ខហ្វហ្វី(Star Coffee) ក្រុមហ៊ុន​​​ស៊ីភីខេមបូឌា បានកំពុងនឹងដំណើរការនៅប្រទេសកម្ពុជាដោយសព្វថ្ងៃអាជីវកម្មមួយនេះ មានការគ្រាំទ្រជាខ្លាំងពីបណ្តាអតិថិជន ទូទាំងប្រទេសកម្ពុជា។

ស្តារ៍ខហ្វហ្វី (Star Coffee)
ស្តារ៍ខហ្វហ្វី (Star Coffee)
ស្តារ៍ខហ្វហ្វី (Star Coffee)
ស្តារ៍ខហ្វហ្វី (Star Coffee)

លោក គី​ទី​ស័ក្តិ រុង​រឿង ( Mr.Kittisak Rungruang ) ប្រធានចាត់ការទូទៅ អាជីវកម្មស្តារ៍ខហ្វហ្វី Star Coffee នៃក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជាបានមានប្រសាសន៍ថា

លោក គី​ទី​ស័ក្តិ រុង​រឿង ( Mr.Kittisak Rungruang ) ប្រធានចាត់ការទូទៅ អាជីវកម្មស្តារ៍ខហ្វហ្វី Star Coffee
លោក គី​ទី​ស័ក្តិ រុង​រឿង ( Mr.Kittisak Rungruang ) ប្រធានចាត់ការទូទៅ អាជីវកម្មស្តារ៍ខហ្វហ្វី Star Coffee

ថ្មីៗនេះផងដែរ ខាងក្រុមហ៊ុនស៊ីភីបានចុះទៅសំភាសន៍ដៃគូរសហការអាជីវកម្មផ្ទាល់ កញ្ញា មី ស៊ាកម៉ី  របស់ហាងស្តារ៍ខហ្វហ្វី (Star Coffee) នៅសាខាខេត្តកំពង់ចាម

កញ្ញា មី ស៊ាកម៉ី  របស់ហាងស្តារ៍ខហ្វហ្វី (Star Coffee) នៅសាខាខេត្តកំពង់ចាម
កញ្ញា មី ស៊ាកម៉ី របស់ហាងស្តារ៍ខហ្វហ្វី (Star Coffee) នៅសាខាខេត្តកំពង់ចាម

តាមគោលការណ៍ប្រកបដោយនិរន្តរភាពក្រុមហ៊ុន CP ខេមបូឌាបានយកចិត្តទុកយ៉ាងខ្លាំងក្នុងការចូលរួមបង្កើនផលិតផលភេសជ្ជះជាច្រើនប្រភេទមានដូចជា  កាហ្វេ  តែបៃតង  តែក្រូចឆ្មា សូដានិងប្រភេទអាហារសម្រន់ជាច្រើនទៀត ដែលមានរសជាតិឆ្ងាញ់ វត្ថុធាតុដើមមានគុណភាព មានអនាម័យ សុវត្តិភាពខ្ពស់ តម្លៃសមរម្យនិងសេវាកម្មដឹកជញ្ជូនតាមក្រុមហ៊ុនដឹកផ្សេងៗជាច្រើន។

អ្វីដែលកាន់តែពិសេសនោះគឺ​ ទាក់ទងទៅនឹងអាជីវកម្ម ហ្រ្វេនឆាយស្តារ៍ខហ្វហ្វី (Star Coffee ) ផ្តោតលើចំណុចសំខាន់ៗ៣​​ នោះគឺ ក្លាយជាម្ចាស់អាជីវកម្មហ្វ្រេនឆាយត្រូវមានគុណសម្បត្តិអ្វីខ្លះ? ហេតុអ្វីបានជាលោកអ្នកត្រូវតែជ្រើសរើសយកអាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee) ជាដៃគូរសហការក្នុងការបើកអាជីវកម្មហ្វ្រេនឆាយ? តើក្រុមហ៊ុនបានផ្តល់នៅអត្ថប្រយោជន៌អ្វីខ្លះទៅកាន់លោកអ្នកដែលជាដៃគូរសហការ ?

១. ក្លាយជាម្ចាស់អាជីវកម្មហ្វ្រេនឆាយត្រូវមានគុណសម្បត្តិអ្វីខ្លះ?លក្ខខណ្ឌងាយៗដើម្បីក្លាយជាម្ចាស់អាជីវកម្មហ្រ្វេនឆាយស្តារ៍ខហ្វហ្វី (Star Coffee)៖

» មានអាយុមិនលើសពី ៥០ ឆ្នាំ

» មានសញ្ជាតិខ្មែរ

» មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការវិនិយោគ

» ស្រឡាញ់ការលក់ និងមានសេវាកម្មល្អ

» មានភាពរួសរាយ និងយកចិត្តទុកដាក់លើបញ្ហាសុខភាព

» អាចអនុវត្តយ៉ាងម៉ឺងម៉ាត់តាមលក្ខខ័ណ្ឌក្រុមហ៊ុន

» ជាមនុស្សដែលគ្មានទោស និងបណ្ដឹងរដ្ឋប្បវេណី

» អាចចូលរួមក្នុងសកម្មភាពនានា ដូចជា ការប្រជុំ ការបណ្ដុះបណ្ដាល សិក្ខាសាលា ជាមួយក្រុមហ៊ុន ដើម្បីអភិវឌ្ឍអាជីវកម្មសិទ្ធអាជីវកម្ម។

២. ហេតុអ្វីបានជាលោកអ្នកត្រូវតែជ្រើសរើសយកអាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee)? មូលហេតុដែលលោកអ្នកត្រូវជ្រើសរើសយកស្ដារ៍ខហ្វហ្វី ៖

» ការវិនិយោគខ្នាតតូច

»​ ការសាងសង់រហ័ស មានសេវាដឹកជញ្ជូនគ្រប់ខេត្តក្រុង

» ឱកាសក្លាយជាថៅកែផ្ទាល់ខ្លួន

» មិនទាមទារបទពិសោធន៍ក្នុងការបើកហាងកាហ្វេ

» មិនទាមទាបទពិសោធន៍ក្នុងការឆុងកាហ្វេ

» មានការបង្រៀនដោយឥតគិតថ្លៃលើការឆុងកាហ្វេ

» វត្ថុធាតុដើមមានគុណភាពនិងស្តង់ដារខ្ពស់

» មានការជួយធ្វើទីផ្សារពីក្រុមហ៊ុន

» មានការផ្ដល់ជូនសម្ភារៈឱ្យខ្ជីប្រើប្រាស់ពីក្រុមហ៊ុន។

៣. តើក្រុមហ៊ុនបានផ្តល់នៅអត្ថប្រយោជន៌អ្វីខ្លះទៅកាន់លោកអ្នកដែលជាដៃគូរសហការ ?

» ការគ្រប់គ្រងការផលិត និងការបង្កើតផលិតផលថ្មីៗ

» យុទ្ធសាស្ត្រទំនាក់ទំនងទីផ្សារ

» ការត្រួតពិនិត្យគុណភាពនិងអនាម័យ

» ប្រព័ន្ធគ្រប់គ្រងគណនី

» ការជួសជុល និងការថែទាំឧបករណ៍។

ដោយនៅពេលអនាគត់ Star Coffee របស់ ក្រុមហ៊ុនស៊ីភីខេមបូឌាមានគំរោងនិងពង្រីកអាជីវកម្មមួយនេះបន្ថែមនៅឆ្នាំខាងមុខគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា ដើម្បីតម្រូវតាមការត្រូវការរបស់អតិថិជន។

ដូចច្នេះដើម្បីក្លាយជាម្ចាស់ហាងផ្ទាល់ដែលមានប្រាក់ចំណូលប្រចាំថ្ងៃហ្រ្វេនឆាយស្តារ៍ខហ្វហ្វី (Star Coffee) ជាជម្រើសដ៏ល្អ សំរាប់អតិថិជនដែលទើបនិងចាប់ផ្តើមធ្វើអាជីវកម្មថ្មី​ លើសពីនេះផងដែរ​ ស្តារ៍ខហ្វហ្វី(Star Coffee)ក៍មានលក់នៅផលិតផលភេសជ្ជះជាច្រើនប្រភេទដូចជា កាហ្វេ  តែបៃតង  តែក្រូចឆ្មា សូដា និង ប្រភេទអាហារសម្រន់ជាច្រើនទៀត ដែលមានរសជាតិឆ្ងាញ់ វត្ថុធាតុដើមមានគុណភាព មានអនាម័យ និងតម្លៃសមរម្យ។

សម្រាប់ពត៌មានលម្អិត លោកអ្នក អាចទាក់ទងមកលេខទូរស័ព្ទ 096 661 1166 ឬក៏តាម QR Code ខាងក្រោម៖ 

  1. Star Coffee 

2. Facebook CP

3. Website CP

4. Youtube CP

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...