ភ្នំពេញ៖យោងតាមការជូនដំណឹងរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ បានឱ្យដឹងថា នៅថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០២១ ក្រុមការងារសង្កាត់ស្ទឹងមានជ័យទី១ សហការជាមួយ ក្រុមគ្រូពេទ្យធីតា បានចុះពិនិត្យយកសំណាកអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ស្ថិតនៅទីតាំង ភូមិ ទ្រា៣ ចំនួន ២កន្លែងភូមិទ្រា២ ចំនួន ១កន្លែង និង ភូមិទ្រា១ ចំនួន ១កន្លែង។
ក្នុងនោះដែរ លទ្ធផលតេស្តរហ័ស បង្ហាញថាមានវិជ្ជមានសរុប ៣នាក់និងបន្តរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩បំប្លែងដែលតា រយៈពេល ៧២ ម៉ោងទៀត។ យ៉ាងណាមិញសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលជាប់ពាក់ព័ន្ធនៅទីតាំងខាងលើ សូមជូនរួមធ្វើតេស្ត និងបន្តអវុត្តតាមវិធានការសុខាភិបាលគឺ៣កុំ ៣ការពារ៕