ជប៉ុន៖ ធ្លាប់តែឮអ្នកចំការដាំដំណាំយកទិន្នផលប៉ុន្តែអ្នកភូមិជនជាតិជប៉ុនដាំបានទិន្នផលហើយ ថែមទាំងកែច្នៃវាឱ្យមើលទៅកាន់តែទាក់ភ្នែកបន្ថែមទៀត។ Inakadateគឺជាភូមិដែលមិនសូវមានគេនិយាយ មានមនុស្សរស់នៅប្រមាណជា ៧,០០០នាក់ និងមានទីតាំងក្នុងខេត្ត Aomori ប្រទេសជប៉ុន ហើយជាភូមិមានគំនូរវាលស្រែដ៏កម្រជាងកន្លែងផ្សេងៗទៀតនៅលើពិភពលោក។
រឿងរ៉ាវរបស់ភូមិ Inakadateដែលបានក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក គឺចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីយុវវ័យចាប់ផ្តើមផ្លាស់ទីទៅនៅទីក្រុង ទើបអ្នកស្រុកនាំគ្នាគិតឃើញគំនិតដាំដុះតាមបែបប្រពៃណីមានរយៈពេលរាប់រយឆ្នាំមកប្រើ ហើយនោះគឺសិល្បៈ Tanbo (សិល្បៈវាលស្រែ)។ សិល្បៈនេះតម្រូវឱ្យប្រើប្រាស់ពូជស្រូវដែលមានពណ៌ខុសៗគ្នាជាច្រើនដាំឱ្យចេញក្លាយរូបដ៏ប្រណិត៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ៖