ប្រជាពលរដ្ឋ និង គ្រួសារគោលដៅទាំងបីក្រុមនេះ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល - TrueID

ប្រជាពលរដ្ឋ និង គ្រួសារគោលដៅទាំងបីក្រុមនេះ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

June 10, 2021

រាជធានីភ្នំពេញ៖ យោងតាមសារលិខិតមួយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នៅថ្ងៃទី០៩ ខែមិថុនា ស្តីអំពីការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ ជូនដល់ផ្តល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺ​នៅក្នុងប្រទេសកម្ពុជា។

តាមលិខិតនោះ សម្តេចតេជោ ហ៊ុនសែន បានគូសបញ្ជាក់ដែរថា ប្រជាពលរដ្ឋ និង គ្រួសារគោលដៅ ៣ក្រុមដែលនឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល ដូចខាងក្រោម៖

១. ប្រជាពលរដ្ឋនិងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព​ នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ​នៃរាជធានីភ្នំពេញ​ ក្រុងតាខ្មៅ និង ក្រុងព្រះសីហនុ

២. កម្មករ និយោជិតដែលបម្រើការងារ នៅតាមរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ស្បែកជើង និង កាបូប នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ

៣. ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលអ្នកឆ្លងជំងឺកូវីដ១៩និងមានការលំបាកផ្នែកជីវភាព និង គ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋនិងគ្រួសារប្រជាពលរដ្ឋ ដែលមានការលំបាកផ្នែកជីវភាព​ ដែលទទួលបានការសម្ភាស និងការបញ្ជាក់ពីអាជ្ញាធរ រួចហើយ និងកម្មករ និយោជិតដែលបម្រើការងារ នៅតាមរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់​ ស្បែកជើង និងកាបូប ដែលទទួលបានការបញ្ជាក់ពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងប្រជាពលរដ្ឋ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស អញ្ជើញទៅបើកសាច់ប្រាក់នៅបញ្ជរវីង​ណាមួយ ដែលនៅជិតផ្ទះ ឬប្រើប្រាស់អែប របស់ធនគារវីង ក្នុងទូរស័ព្ទ និង សូមអនុវត្តវិធានការសុខាភិបាល៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ចំពោះ បងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងចំណុចគោលដៅទាំងបីនេះ ហើយមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណ សូមរួសរាន់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលបងប្អូនកំពុងរស់នៅ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ៕

សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន
សារលិខិត
សារលិខិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...