ព្រះសីហនុ៖ នៅថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលក្រុងព្រះសីហនុ បានដឹកនាំកម្លាំងប្រជាការពារបុគ្គលិកអនាម័យ ក្រុមហ៊ុនដឹកកាកសំណល់សំណង់ និងក្រុមហ៊ុនប្រមូលសំរាម បានចុះសម្អាតនិងប្រមូលដីខ្សាច់ ដើម្បីជួយសម្រួលដល់ការធ្វើចរាចណ៍ឲ្យបានស្រួលដូចដើមវិញ បន្ទាប់ពីមានភ្លៀងធ្លាក់និងខ្យល់បោកបក់ដីខ្សាច់មកលើផ្លូវ តាមបណ្តោយឆ្នេរអូរត្រេះ១-២ ស្ថិតនៅក្នុងភូមិ៦សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គួរឱ្យដឹងដែរថា ក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ក្នុងនោះប្រទេសកម្ពុជាអាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ដោយសារឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មនៅលើសមុទ្រចិនខាងត្បូងនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធម្យមទៅខ្លាំង និងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌានិងខ្យល់មូសុងក្នុងកម្រិតពីខ្សោយទៅមធ្យម៕