ដឹងការពិត ថាក្មេងនោះជាចៅខ្លួនឯង​ បែរជាបំភ្លៃព័ត៌មានប្រាប់អាជ្ញាធរថាមានគេយកកូន ចោលក្នុងផ្ទះសំណាក់ - TrueID

ដឹងការពិត ថាក្មេងនោះជាចៅខ្លួនឯង​ បែរជាបំភ្លៃព័ត៌មានប្រាប់អាជ្ញាធរថាមានគេយកកូន ចោលក្នុងផ្ទះសំណាក់

January 10, 2023

ភ្នំពេញ៖ តាមរយៈការបង្ហោះមួយ បានចេញផ្សាយព័ត៌មានឲ្យដឹថា មានស្ត្រីម្នាក់យកកូនមកចោលក្នុងផ្ទះសំណាក់​កាលពីយប់ថ្ងៃទី៩​ ខែមករា​ ឆ្នាំ២០២៣​ បាត់មួយយប់ រហូតដល់ ម្ចាស់ផ្ទះសំណាក់បានមកដាក់ពាក្យបណ្តឹង តែយ៉ាងណារហូតមកដល់ថ្ងៃទី ១០ នេះបែរជាម្តាយកូនមួយនេះ បានមកសុំអាជ្ញាធរអន្តរាគមន៍រកយុត្ដិធម៌ទៅវិញ។

ក្នុងនោះ បើស្តាប់តាមការបកស្រាយរបស់ ស្ត្រីជាម្តាយកូនក្មេងប្រុសខាងលេីបានរៀបរាប់ថា​ តាមពិតរូបស្ត្រីមានការទំនាក់ទំនងជាមួយកូនប្រុសថៅកែផ្ទះសំណាក់ខាងលេីរហូតជ្រុលជ្រួសមានកូនប្រុសម្នាក់ខាងលេី ថែមទាំងមាននៅក្នុងផ្ទៃម្នាក់ទៀត​ ហេីយបុរសជាប្តីមិនបានផ្តល់ភាពកក់ក្តៅក៏ដូចជាថវិការដេីម្បីចិញ្ចឹមទៀតផង។

​រហូតមកដល់ថ្ងៃទី ៩​ ខែមករា​ ស្ត្រីរូបនេះ ក៏បានយកកូនប្រុសឲ្យ ប្តីដេីម្បីចិញ្ចឹមដោយសារ តែមិនមានលទ្ធភាព។ តែរឿងដែលហួសចិត្តនោះស្រាប់តែប្តីរបស់ស្រ្តីម្នាក់នោះ និងម្តាយយកកូនប្រុសមកសាលាសង្កាត់ចោមចៅទី ៣​ ដោយបំភ្លៃព័ត៌មានថាមានស្ត្រីម្នាក់បេីករថយន្តមកសម្រាក់នៅផ្ទះសំណាក់ហេីយទុកកូនចោលទៅវិញ។

ពេលនេះស្ត្រីជាម្តាយស្នេីសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍​ យល់ព្រមឲ្យយាយនិងប្តីយកកូនទៅចិញ្ចឹមតែគ្រាន់តែសុំពេលចង់យកកូនទៅលេងផ្ទះម្តងម្កាលបាន ដែលនេះបានធ្វើឲ្យមហាជនមានការហួសចិត្តខ្លាំង ថាលើលោកនេះ បែរជាមានរឿងនេះបែបនេះទៅវិញ៕

ប្រភព៖ FB

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...