ដំណឹងល្អ! ពេលនេះ ប្រទេសអ៊ីស្រាអែល ត្រៀមចាក់ដូសទី៤ ដើម្បីទប់ទល់នឹងកូវីដបំប្លែងដែលតា ​ - TrueID

ដំណឹងល្អ! ពេលនេះ ប្រទេសអ៊ីស្រាអែល ត្រៀមចាក់ដូសទី៤ ដើម្បីទប់ទល់នឹងកូវីដបំប្លែងដែលតា ​

September 8, 2021

អ៊ីស្រាអែល៖ អ្នកជំនាញមេរោគរាតត្បាតជាតិអ៊ីស្រាអែល បានឱ្យដឹងកាលពីថ្ងៃសៅរ៍នេះ ថា អ៊ីស្រាអែលគួរតែចាប់ផ្តើមរៀបចំគម្រោងសម្រាប់ការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី ៤ ជាយថាហេតុដោយមិនបញ្ជាក់ពីពេលវេលាដែលទំនងជានឹងកើតឡើង។

លោកវេជ្ជបណ្ឌិត Salman Zarka បានប្រាប់វិទ្យុក្នុងស្រុកថា ដោយសារមេរោគនេះកំពុងរាតត្បាត ដូច្នេះ យើងក៏ត្រូវត្រៀមខ្លួនសម្រាប់ការប្រយុទ្ធលើកទី ៤ ដែរ។

ការចាក់ដូសជំរុញលើកក្រោយគួរតែត្រូវបានកែប្រែដើម្បីផ្តល់នូវការការពារប្រសើរជាងមុនចំពោះវីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មី ដូចជា វីរុសប្រភេទដែលតា​ (Delta) ដែលមានការចម្លងខ្ពស់ និងលឿននោះ។

ក្នុងនោះ លោក Zarka បាននិយាយថា នេះគឺជាជីវិតរបស់យើងចាប់ពីពេលនេះតទៅនៅក្នុងរលកនៃការឆ្លងផ្សេងៗទៀត។ សូមជម្រាបថា ប្រទេសអ៊ីស្រាអែល ដែលជាមេដឹកនាំពិភពលោកក្នុងការចាក់វ៉ាក់សាំងប្រឆាំងវីរុសនេះ ទោះយ៉ាងណាក៏ដោយកំពុងតស៊ូដើម្បីទប់ស្កាត់រលកទី ៤ នៃជំងឺដ៏កាចសាហាវនេះ នៅក្នុងប្រទេសដែលកំពុងមានការឆ្លងនៃវីរុសប្រភេទដែលតានេះ ។

រហូតមកដល់ពេលនេះ មានជនជាតិអ៊ីស្រាអែលជាង ៦.០០០.០០០ នាក់ដែលជាចំនួនប្រជាជនភាគច្រើនរបស់ប្រទេសនេះ បានទទួលវ៉ាក់សាំង Pfizer យ៉ាងតិចមួយដង ខណៈដែលមនុស្ស ជាង៥.៥០០.០០០ នាក់បានទទួលពីរដូស៕

ប្រភព៖ i24News

លោកវេជ្ជបណ្ឌិត Salman Zarka
លោកវេជ្ជបណ្ឌិត Salman Zarka
រូបភាព អ៊ីស្រាអែល
រូបភាព អ៊ីស្រាអែល
រូបភាព អ៊ីស្រាអែល
រូបភាព អ៊ីស្រាអែល
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...