កំពង់ចាម៖ ម្សិលមិញនេះ អាជ្ញាធរខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៨នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍សុទ្ធផងដែរ។
ដោយឡែក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ មានករណីឆ្លងក្នុងសហគមន៍រហូតទៅដល់៣៨នាក់ក្នុងមួយថ្ងៃនេះ ត្រូវបានរកឃើញ ក្រោយពីការយកសំណាក៥៥៧នាក់ ដែលមានកម្មករ កម្មការនី និងអ្នកដែលសង្ស័យថាពាក់ព័ន្ធជាមួយនឹងអ្នកមានវិជ្ជមានកូវីដ១៩។
ខណៈពេលនេះ អ្នកដែលរកឃើញមានផ្ទុកកូវីដ១៩ថ្មី ត្រូវបានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុហើយ។
យ៉ាងណាមិញ អាជ្ញាធរនៅតែបន្តស្រាវជា្រវរកអ្នកដែលពាក់ព័ន្ធនឹង អ្នកវិជ្ជមានកូវីដ១៩ដោយផ្ទាល់ និងដោយប្រយោលទៀតបន្ថែមផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សូមចូលអានសេចក្តីលម្អិតខាងក្រោម៖