ចេញហើយ លទ្ធផលធ្វើតេស្ដកម្មករចំនួន ១៧៤នាក់ រស់នៅភូមិមួយ ក្នុងខណ្ឌកំបូល - TrueID

ចេញហើយ លទ្ធផលធ្វើតេស្ដកម្មករចំនួន ១៧៤នាក់ រស់នៅភូមិមួយ ក្នុងខណ្ឌកំបូល

May 6, 2021

ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំងបន្ទប់ជួលរបស់កម្មករ ដែលស្ថិននៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល សរុបបានចំនួន ១៧៤នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានចំនួន ១១នាក់។

គួរបញ្ជាក់ដែរថា កិច្ចខិតខំនេះក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

ការចុះយកសំណាក
ការចុះយកសំណាក
ការចុះយកសំណាក
ការចុះយកសំណាក
ការចុះយកសំណាក
ការចុះយកសំណាក
ការចុះយកសំណាក
ការចុះយកសំណាក
ការចុះយកសំណាក
ការចុះយកសំណាក
ការចុះយកសំណាក
ការចុះយកសំណាក

ប្រភព៖ TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...