ព្រះវិហារ៖ កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ជូនដំណឹងថា វឌ្ឍនភាព ស្ថានភាពផ្លូវជាតិលេខ 95, 94, 92 និងផ្លូវខេត្តលេខ 2PVH4 នៃខេត្តព្រះវិហារក្រោយពេលភ្លៀងធ្លាក់ជោគជាំ និងទទួលរងការខូចខាតដោយអន្លឺ ពេលនេះក្រុមការងារថែទាំផ្លូវថ្នល់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានជួសជុលជាលក្ខណ:បណ្ដោះអាសន្នរួចរាល់ជាបន្តបន្ទាប់។
យ៉ាងណាមិញ សូមពុកម៉ែ បងប្អូន មេត្តាប្រុងប្រយ័ត្នពេលធ្វើដំណើលើដងផ្លូវទាំងនេះ ព្រោះភ្លៀងនៅតែបន្តធ្លាក់នៅឡើយ។ ហើយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ នឹងខិតខំបន្តត្រួតពិនិត្យ កែសម្រួលអោយប្រសើរឡើងវិញនៅពេលបន្ទាប់៕