ភ្នំពេញ៖ មុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ បានចូលទៅទិញអីវ៉ាន់នៅផ្សារទំនើប AEON Maxvalu ដែលមានទិតាំងស្ថិតនៅ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។
អាស្រ័យហេតុនេះ សូមអំពាវនាវដល់ដល់បងប្អូនប្រជាពលរដ្ឋ មេត្តាដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩