ខេត្ដកំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរាយការណ៍មកថា តាមបណ្ដាក្រុង ស្រុក មួយចំនួនក្នុងខេត្ដ កំពុងតែរងទឹកជំនន់ភ្លៀង បណ្ដាលឱ្យជន់លិចនៅ បច្ចុប្បន្នកំលាំងនគរបាល ចេញអន្ដរាគមន៍និងត្រៀមលក្ខណៈដេីម្បីជួយប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ទឹកភ្លៀងនេះ កូនចៅ សត្វពាហនៈ ទ្រព្យសម្បត្តិ។
ហេតុដូច្នេះ រដ្ឋបាល ក៏បានសំណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋមេត្ដាអាធ្យាស្រ័យយោគយល់ក្នុងការធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រខេត្ដកំពង់ស្ពឺ តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ៤២ មុខបុរីសុវណ្ណ ក្រុងច្បារមន បណ្ដាលឱ្យជន់លិច ដោយសារតែទឹកភ្លៀងបានបន្ដធ្លាក់នៅផ្នែកខាងលេីជួរភ្នំឱរ៉ាល់។
គួររំលឹកផងដែរថា ដោយសារអាកាសធាតុប៉ុន្មានថៃ្ងនេះធ្វេីអោយផ្ទៃមេឃមានពពក និងកជាភ្លៀងរលឹម ធ្លាក់ជាបន្ដបន្ទាប់បណ្ដាលឱ្យតំបន់មួយចំនួននៅប៉ែកខាងលេីជាប់ជួរភ្នំឱរ៉ាល់ អាងទំនប់ទឹកអន្លង់ជ្រៃ បានហូរធ្លាក់ចុះមកយ៉ាងលឿន ហេតុដូច្នេះ បានបណ្តាលឲ្យមានទឹកជំនន់ជន់លិចតាមតំបន់មួយចំនួន៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ