បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីជូនដំណឹងថា ខេត្តបាត់ដំបង នឹងរៀបចំប្រារព្ធពិធីអុំទូកនិងបណ្តែតប្រទីប នៅថ្ងៃចេញព្រះវស្សា នាថ្ងៃអាទិត្យ ចន្ទ ១៤-១៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី០៩ -១០ខែតុលា ឆ្នាំ២០២២ នៅតាមបណ្តាយស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបងចាប់ពីស្ពានសម្តេចក្រឡាហោម ស ខេង រហូតដល់ស្ពានថ្មថ្មី។
ដើម្បីឱ្យពិធីនេះ មានភាពអធិកអធមនិងប្រកបដោយបរិយាកាសសប្បាយរីករាយ គណៈកម្មការរៀបចំពិធីបុណ្យអុំទូកនិងបណ្តែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២២ សូមនិមន្ត និងសូមគោរពអញ្ជើញព្រះថេរានុថេរគ្រប់ព្រះអង្គសម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត លោក លោកស្រី អ្នកនាង កញ្ញា ពាណិជ្ជករ អាជីវករចូលរួមក្នុងពិធីនេះឱ្យបានច្រើនកុះករ៕