ក្រោយពីភ្លៀងធ្លាក់ អាកាសយានដ្ឋានភូកេត និងតំបន់ជុំវិញត្រូវបានជន់លិចដោយទឹកជំនន់ - TrueID

ក្រោយពីភ្លៀងធ្លាក់ អាកាសយានដ្ឋានភូកេត និងតំបន់ជុំវិញត្រូវបានជន់លិចដោយទឹកជំនន់

September 3, 2022

ថៃ៖ ទឹកជំនន់កំពុងត្រូវបានជន់លិចនៅអាកាសយានដ្ឋានភូកេត និងតំបន់ជុំវិញបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដោតមិនទាន់មានជើងហោះហើរណាមួយត្រូវបានលុបចោលនៅឡើយទេ ប៉ុន្តែអាកាសយានដ្ឋានបានស្នើសុំអ្នកដំណើរឱ្យមកដល់ ៣ ទៅ ៤ ម៉ោងមុនម៉ោងចេញដំណើររបស់ពួកគេ។

ជាក់ស្តែង ភ្លៀងធ្លាក់ខ្លាំងកាលពីម្សិលមិញ នៅក្នុងខេត្តភូកេត បានបណ្តាលឲ្យមានទឹកជំនន់នៅអាកាសយានដ្ឋានភូកេត ដែកមជ្ឈមណ្ឌលព័ត៌មានភូកេត បាននិយាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមថា វិធានការដោះស្រាយជាបន្ទាន់កំពុងត្រូវបានអនុវត្តនៅក្នុងតំបន់ទឹកជំនន់ទាំងអស់។

បន្ថែមពីនេះ អាជ្ញាធរ បានប្រកាសដំណឹង អ្នក​ដែល​មាន​គម្រោង​ធ្វើ​ដំណើរ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ Phuket អាច​ទូរស័ព្ទ​ទៅ​លេខ 0-7635-1111 ដើម្បី​សាកសួរ ឬ​ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ ក្រោយពីចំណតរថយន្ត ខុនដូ ក្បែរអាកាសយានដ្ឋាន ស្រុកថាឡាង បានបង្ហោះចែកចាយ បង្ហាញថារថយន្តជាច្រើនគ្រឿងបានលិចលង់ក្នុងទឹកជំនន់។

ទៀតសោតការិយាល័យ​របស់​នាយកដ្ឋាន​បង្ការ និង​កាត់បន្ថយ​គ្រោះមហន្តរាយ​ខេត្ត​ភូកេត ត្រូវ​បាន​អំពាវនាវ​ឲ្យ​ជួយ​បូម​ទឹក​ចេញ ដោយក្នុងនោះ ​រថយន្ត​ជាង ​៤០ ​គ្រឿង​និង​ម៉ូតូ ​២០ ​គ្រឿង​បាន​រង​ការ​ខូចខាត​ក្នុង​ទឹកជំនន់​។ មិនត្រឹមតែប៉ុណ្ណោះ ស្ថានីយ៍ប្រេងឥន្ធនៈ Susco ទល់មុខសាលាមឿងថាឡាង ជិតព្រលានយន្តហោះ ក៏ត្រូវជន់លិចយ៉ាងធ្ងន់ធ្ងរទៀតផង។

យ៉ាងណាមិញ អភិបាលខេត្ត Phuket លោក Narong Woonciew បានចុះទៅពិនិត្យទីតាំងទឹកជំនន់ ដើម្បីផ្តល់ជំនួយដល់ជនរងគ្រោះផងដែរ៕

ប្រភព៖ thetattlers

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...