ចិន៖ អ្នកនាំពាក្យចិនដីគោកនៅថ្ងៃសុក្របានសម្តែងនូវឆន្ទៈរបស់ចិនដីគោកក្នុងការធ្វើឱ្យអស់ពីសមត្ថភាពដើម្បីជួយជនរួមជាតិតៃវ៉ាន់លើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបាននិយាយថា ជនរួមជាតិតៃវ៉ាន់ដែលធ្វើដំណើរទៅកាន់ចិនដីគោកតាមជើងហោះហើរអ្នកដំណើរស៊ីវិលទាំងអស់អាចទទួលបានការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនៅទីនេះដរាបណាពួកគេបំពេញតាមតម្រូវការចាក់វ៉ាក់សាំង និងគោរពតាមច្បាប់ត្រួតពិនិត្យការរាតត្បាតសម្រាប់ការធ្វើដំណើរឆ្លងចូលប្រទេស។
ឆ្លើយតបនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយស្តីពីកង្វះវ៉ាក់សាំងដ៏ស្រួចស្រាវរបស់កោះតៃវ៉ាន់លោកMaXiaoguangបាននិយាយថាជនរួមជាតិតៃវ៉ាន់ប្រហែល ៦២,០០០នាក់បានចាក់វ៉ាក់សាំងនៅឯចិនដីគោកគិតត្រឹមថ្ងៃទី ៣១ ខែឧសភា។
ដោយកត់សម្គាល់ថាប្រជាជនជាច្រើននៅលើកោះនេះបានសម្តែងនូវឆន្ទៈរបស់ពួកគេក្នុងការរង់ចាំការបញ្ជូនវ៉ាក់សាំងពីដីគោកឲ្យបានលឿនលោក Ma បានទទូចដល់អាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យនៅក្នុងកោះតៃវ៉ាន់ឲ្យលុបចោលឧបសគ្គនានាឱ្យបានឆាប់៕
ប្រភព៖ Xinhua News