អាជ្ញាធរខេត្តបាត់ដំបង បន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ​បន្ថែម - TrueID

អាជ្ញាធរខេត្តបាត់ដំបង បន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ​បន្ថែម

June 11, 2021

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តបាត់ដំបងបានបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ បន្ថែមទៀត ក្នុងនោះ ក៏មានអ្នកពាក់ព័ន្ធសរុបចំនួន៤នាក់ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង។

មកទល់ពេលនេះ ចាប់ពីមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩មក អាជ្ញាធរខេត្តបាត់ដំបង បានរកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន ៤៨៣នាក់ និង មានអ្នកជាសះស្បើយចំនួន១៧៨ នាក់ ក្នុងនោះ មានអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានា នៅក្នុងខេត្តសរុបចំនួន ៣០៣នាក់ និង មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន២នាក់។

គួររំលឹកផងដែរថា គិតត្រឹមថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២១ នេះ​ ក្រសួងប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ៣៧,៣២១​ នាក់អ្នកជាសះស្បើយចំនួន  ៣០,៦១៧ នាក់ និង អ្នកស្លាប់ដោយសារកូវីដ១៩ចំនួន ៣១១ នាក់ ដោយបានរកឃើញករណីឆ្លងថ្មីចំនួន ៦៥៥ នាក់៕

ខេត្តបាត់ដំបង
ខេត្តបាត់ដំបង
សេចក្តីប្រកាសព័ត៍មានរដ្ឋបាលខេត្តបាត់ដំបង
សេចក្តីប្រកាសព័ត៍មានរដ្ឋបាលខេត្តបាត់ដំបង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...