ដឹងខ្លួនកើតអុតស្វា រត់ពីថៃបម្រុងមកព្រំដែនកម្ពុជា សំណាងល្អសមត្ថកិច្ចថៃកំពុងតាមចាប់ - TrueID

ដឹងខ្លួនកើតអុតស្វា រត់ពីថៃបម្រុងមកព្រំដែនកម្ពុជា សំណាងល្អសមត្ថកិច្ចថៃកំពុងតាមចាប់

July 23, 2022

ថៃ៖  កាលពីម្សិលមិញ ត្រូវបានគេ រាយការណ៍មកថា បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ មានឈ្មោះ Osmond Chihazirim Nzerem វ័យ ២៧ ឆ្នាំ ធ្វើតេស្តរកឃើញថាមានវិជ្ជមាន ជម្ងឺអុតស្វា (Monkey pox) ជាជម្ងឺរាតត្បាតដែលពិភពលោកកំពុងព្រួយបារម្ភ និង ជាករណីដំបូងបំផុតនៃការរកឃើញជម្ងឺនេះនៅប្រទេសថៃ។

ជាក់តាមប្រភពដដែល ពេលដឹងខ្លួនឯងមានវិជ្ជមានជំងឺនេះហើយ បុគ្គលម្នាក់នេះ បានលួចរត់ចេញពីកន្លែងស្នាក់នៅ មុនពេលដែលមន្ទីរពេទ្យប្រទេសថៃយករថយន្តទៅទទួល ហើយគេបានធ្វើដំណើរឆ្ពោះមកកាន់ខេត្តស្រះកែវ ព្រំប្រទល់កម្ពុជាថៃ ក្នុងគោលបំណងលួចរត់មកកាន់កម្ពុជា។

តែជាសំណាងល្អ ដោយសមត្ថកិច្ចថៃ បានទទួលសញ្ញាសេវាទូរស័ព្ទចុងក្រោយថា បុរសម្នាក់នេះកំពុងស្ថិតនៅខេត្តស្រះកែវ ព្រំប្រទល់កម្ពុជា និងកំពុងតែទៅតាមឃាត់ខ្លួនឲ្យខានតែបានដូច្នេះដែរ៕

ប្រភព៖ បុរាណាចារ្យ

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...