ខេត្តទាំងនេះ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែកញ្ញា - TrueID

ខេត្តទាំងនេះ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែកញ្ញា

September 6, 2021

រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ រាជធានី-ខេត្តចំនួន៧ អាចប្រឈមនឹងជំនន់ទឹកភ្លៀងដោយសារមានឥទ្ធិពលកើតឡើង៤ស្របគ្នា បានកើតឡើងនៅក្នុងប្រទេសកម្ពុជាដែលទាមទារឲ្យបងប្អូន ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នបន្ថែម។នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង បានគូសបញ្ជាក់ថាបន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុរួចមកឃើញថាចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា ឆ្នាំ២០២១អាកាសធាតុនៅកម្ពុជាមានលក្ខណៈប្រែប្រួលគួរឲ្យកត់សម្គាល់។មូលហេតុដោយមានឥទ្ធិពលកើតឡើង៤ស្របគ្នានោះរួមមាន៖

  •  ជ្រលងសម្ពាធទាបឥណ្ឌា
  • ប្រព័ន្ធសម្ពាធទាប (ITCZ) អូសកាត់លើកម្ពុជា
  • សម្ពាធទាប១០០៦ហិតូប៉ាស្កាល់នៅចំពីលើ។
  • ខ្យល់សមុទ្រ Breeze នឹងបក់ចូលមកលើផ្ទៃដីបង្កើតជាពពកក្រាស់ៗ លក្ខណ:បែបនេះ ធ្វើឲ្យអាកាសធាតុនៅកម្ពុជាចាប់ពីថ្ងៃទី៦-១១ខែកញ្ញានឹងមានស្ថានភាពដូចខាងក្រោម៖

ទី១៖ តំបន់វាលទំនាប៖ ផ្ទៃមេឃអួរអាប់មានពពកច្រើនមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្ហូរទៅខ្លាំងនិងអាចប្រឈមនឹងជំនន់ទឹកភ្លៀង Flash Floods នៅខេត្តបាត់ដំបងខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាលនិងរាជធានីភ្នំពេញ។

 ទី២៖បណ្តាខេត្តនៅតំបន់តាមតំបន់ខ្ពង់រាបជួរភ្នំដងរែង និងជួរភ្នំក្រវាញ៖ ផ្ទៃមេឃអួរអាប់មានពពកច្រើនអ័ព្ទផ្សែងមានភ្លៀង ផ្គរ រន្ទះផ្លេកបន្ទោរក្នុងកម្រិតពីបង្កទៅច្រើនរាយថ្វាយស្ទើរគ្រប់ទីកន្លែង។

ទី៣៖ តំបន់មាត់សមុទ្រ និងផ្ទៃសមុទ្រផ្ទៃ៖ មេឃអាប់អួរមានពពកច្រើន អ័ព្ទផ្សែងមានភ្លៀងផ្គរ រន្ទះផ្លេកបន្ទោរក្នុងកម្រិតពីបង្គួរទៅខ្លាំងនិងមានខ្យល់កន្ត្រាក់មានល្បឿនមធ្យមជាមួយរលកសមុទ្រមាន
កម្ពស់មធ្យម នឹងអាចប្រឈមនិងជំនន់ទឹកភ្លៀងនៅខេត្តកោះកុងនិងខេត្តព្រះសីហនុ។ ដោយឡែកនៅតាមបណ្តាកោះអាចប្រឈមទៅនិងបាតុភូតរលកព្យុះសមុទ្រ StormSurge។

ទី៤៖ ស្ថានភាពនៃទឹកទន្លេមេគង្គ៖បន្តឡើងជាបន្តបន្ទាប់។

អាស្រ័យស្ថានភាពដូចបានជម្រាបជូនខាងលើក្រសួងសូមឲ្យសាធារណជន និងប្រជានេសាទអ្នកដំណើរទាំងអស់មានការប្រុងប្រយ័ត្នពីការប្រែប្រួលអាកាស ដែលនឹងអាចកើតមានឡើងជាយថាហេតុ៕

រូបភាព
រូបភាព
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...