ម៉ាឡេស៊ី៖ ថ្មីៗនេះ យុវជនម្នាក់ឈ្មោះថាRaja Irfan បានចែករំលែកវីដេអូឃ្លីបមួយទៅលើបណ្ដាញសង្គម Twitter ដែលទទួលបានការចាប់អារម្មណ៍និងអាណិតអាសូរយ៉ាងខ្លាំងពីសំណាក់មហាជន។
ជាក់ស្ដែង យុវជនខាងលើ បានភ្ជាប់សារមួយដោយសរសេររៀបរាប់ថា៖
តាមរយៈវីដេអូឃ្លីបវិញ បុរសជាឪពុករបស់យុវជន Raja បាននិយាយទាំងហូរទឹកភ្នែកយ៉ាងដង្ហក់ទៅកាន់ម្ដាយដែរថា៖
យ៉ាងណាមិញ យុវជន Raja បានបន្ថែមនៅក្នុងបទសម្ភាស៍មួយថា ឪពុករបស់គេជាកូនច្បងក្នុងក្រុមគ្រួសារនិងមិនដែលស្រក់ទឹកភ្នែកលើរឿងបន្ដិចបន្ដួចទេ។ តែនេះជារឿងទាក់ទងនឹងជីវិតគ្រួសារដូច្នេះឪពុករបស់គេមិនអាចទប់អារម្មណ៍បានឡើយ។ ហើយម៉្យាងវិញទៀត ស្ថានភាពជំងឺកូវីដ-១៩របស់លោកយាយ កាន់តែធ្ងន់ធ្ងរឡើង និងបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យអស់រយៈពេលប្រហែល១៨ថ្ងៃដោយប្រើឧបករណ៍ជំនួយដង្ហើម និងសុខភាពខ្សោយពេក ទើបមិនអាចប្រើថ្នាំព្យាបាលបានផងដែរ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
It broke my heart when I saw my father this morning, video calling with my nenek with the help of the Dr. there. She's positive covid, and have to quarantine dekat hospital.
— Raja Irfan. (@rajairfannnnn) June 30, 2021
My dad sulung, his mother je yang dia ada sekarang after my atuk passed away. Stay strong ayah 😔 pic.twitter.com/yo2pbUIfqp