ដំណឹងល្អ! ជំនួយវ៉ាក់សាំង Pfizer របស់អូស្ត្រាលី ជាង ១.៥លានដូស ដឹកមកដល់កម្ពុជាយប់នេះ - TrueID

ដំណឹងល្អ! ជំនួយវ៉ាក់សាំង Pfizer របស់អូស្ត្រាលី ជាង ១.៥លានដូស ដឹកមកដល់កម្ពុជាយប់នេះ

December 28, 2021

រាជធានីភ្នំពេញ៖នៅយប់ថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលីជើងទី២ ចំនួនជាង១.៥លានដូសទៀត នឹងដឹកមកដល់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

រដ្ឋាភិបាល និងប្រជាពលរដ្ឋអូស្ត្រាលីបានសម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាជាង២.៣៥លានដូស ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។

ការមកដល់នៃវ៉ាក់សាំងជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលីជើងទី១នោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

បើតាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថាវ៉ាក់សាំងដែលដឹកមកដល់កម្ពុជានៅយប់នេះមានចំនួន ១,៥៦៧,៥៣០ដូស។

សូមរំលឹកផងដែរ កាលពីថ្ងៃទី២៦ ខែធ្នូកន្លងទៅ អូស្ត្រាលី បានផ្តល់ជំនួយជាវ៉ាក់សាំងជូនដល់ប្រទេសកម្ពុជា ចំនួន ៧៨៣,០០០ ដូសរួចមកហើយ ដោយមានវត្តមានការអញ្ជើញទៅទទួលដោយផ្ទាល់ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក Andreas Zurbrugg ភារធារីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន និងលោក Andreas Zurbrugg ភារធារីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា

ជំនួយវ៉ាក់សាំង Pfizer របស់អូស្រ្តាលី
ជំនួយវ៉ាក់សាំង Pfizer របស់អូស្រ្តាលី
ជំនួយវ៉ាក់សាំង Pfizer របស់អូស្រ្តាលី
ជំនួយវ៉ាក់សាំង Pfizer របស់អូស្រ្តាលី

ប្រភព៖ FN

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...