ហានិភ័យ! រកឃើញអ្នកផ្ទុកកូវីដ១៩ បានទៅធនាគារ FTB ទីតាំងមួយកន្លែងនេះ និង​ប៉ះពាល់ជាមួយបុគ្គលិកចំនួន ៣នាក់ - TrueID

ហានិភ័យ! រកឃើញអ្នកផ្ទុកកូវីដ១៩ បានទៅធនាគារ FTB ទីតាំងមួយកន្លែងនេះ និង​ប៉ះពាល់ជាមួយបុគ្គលិកចំនួន ៣នាក់

June 7, 2021

ភ្នំពេញ៖ មុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ បានទៅទទួលសេវា ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា​ FTB ដែលមានទីតាំងស្ថិតនៅអគារលេខ៣៣ C-D ផ្លូវ១៦៩សង្កាត់វាលវង់ ខណ្ឌ៧មករា នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖១០ ដល់ម៉ោង ១៥៖២០និងបានប៉ះពាល់ជាមួយបុគ្គលិកធនាគារចំនួន ៣នាក់។ បុគ្គលិកធ្វើការនៅធនាគារនេះបានចាក់វ៉ាក់សាំងលើកទី២ រួចរាល់គ្រប់គ្នា។

អាស្រ័យហេតុនេះ ដើម្បីសុវត្ថិភាពសូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

រូបភាព​ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
រូបភាព​ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...