ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងសុខាភិបាល សម្រេចអនុញ្ញាតឲ្យប្រើប្រាស់ឱសថ Molnupiravir ព្យាបាលជំងឺកូវីដ១៩ក្នុងលក្ខខណ្ឌបន្ទាន់។
ដោយឡែក ទោះបីជាឱសថ Molnupiravir ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ពិតមែន ប៉ុន្តែក្រសួងសុខាភិបាល បានបញ្ជាក់ពីលក្ខខណ្ឌក្នុងការប្រើប្រាស់សម្រាប់ព្យាបាលកូវីដ១៩ផងដែរ ដោយលក្ខខណ្ឌមានដូចខាងក្រោម៖
ក.ប្រើតែក្នុងអំឡុងពេលគ្រោះអាសន្នសាធារណៈនៃជំងឹកូវីដ១៩ ដែលកំពុងតែកើតមាននិងជាជម្រើសនៃការព្យាបាលស្ថិតនៅក្នុងការស្រាវជ្រាវ និងវាយតម្លៃ
ខ.ប្រើក្រោមអាទិភាពរបស់រាជរដ្ឋាភិបាលដូចចែងក្នុងផែនការដាក់ពង្រាយឱសថជាតិបច្ចុប្បន្ន និងក្រុមមនុស្សអាទិភាព។
អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នា មេត្តាជ្រាបជាដំណឹងផងដែរ៕
សូមចូលមើលសេចក្តីលម្អិតនៅខាងក្រោម៖